• 2016-11-21 01:39:37
  • បាល់ទាត់

១​ជើង​របស់​ Costa ​ជួយ​ Chelsea ​វ៉ា ​​Man City & Liverpool ​ឡើង​កំពូល​តារាង​ EPL

  • 2016-11-21 01:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ​ Chelsea ​បាន​​ឡើង​ឈរ​កំពូល​តារាង​ English Premier League ​ហើយ​ បន្ទាប់​​ពី​យក​ឈ្នះ​​លើ​ Middlesbrough ​ក្រៅ​ដី​ទាំង​ប្រផុតប្រផើយ​​ ១-០ ​កាល​ពី​យប់​មិញ ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Diego Costa ​​​តាំង​ពី​​​នាទី​៤១។

Chelsea មាន​​២៨​ពិន្ទុ​ឡើង​ឈរ​កំពូល​តារាង​ លើ​​គូ​ប្រជែង​ Manchester City ​និង​ហង្ស​ក្រហម​ Liverpool ​១​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​៦​ប្រកួត​ជាប់ៗ​គ្នា​នៅ​ Premier League ​ស៊ុត​ចូល​គេ​ ១៧​គ្រាប់ ​និង​បិទ​ Clean Sheets ​ទាំង​៦​ប្រកួត។ រីឯ​ Costa ​​១២​ប្រកួត​នៅ​ Premier League ​​រដូវ​កាល​នេះ​ ស៊ុត​១០​គ្រាប់ និង​ Assists ​៣​ដង​ថែម​ទៀត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់