- 2016-09-05 23:36:20
- ប្រដាល់
ថៃ រិទ្ធី ទៅវ៉ៃក្នុងទ្រុងនៅថៃ ចុងសប្ដាហ៍នេះ
- 2016-09-05 23:36:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រិទ្ធី ទៅវ៉ៃក្នុងទ្រុងនៅថៃ ចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ និងប្រដាល់ក្បាច់គុនចម្រុះក្នុងទ្រុង(MMA) ថៃ រិទ្ធី នឹងចេញដំណើរទៅទីក្រុងបាងកកប្រទេសថៃដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Full Metal Dojo Pressents នាថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ។
លោក ហ៊ុន ច័ន្ទរាជ គ្រូបង្វឹកក្លឹប Cambodian Top Team និងជាគ្រូបង្វឹករបស់ ថៃ រិទ្ធី ផ្ទាល់បានឲ្យដឹងថា លោក និង ថៃ រិទ្ធី នឹងចេញដំណើរទៅប្រទេសថៃនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ ជើងខ្លាំង ថៃ រិទ្ធី នឹងត្រូវប្រឈមជាមួយអ្នកលេងក្បាច់ចម្រុះមកពីប្រទេសហ្វីលីពីន Righ Ard Cormmial ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
លោក ហ៊ុន ច័ន្ទរាជ បានបន្ថែមទៀតថា កីឡាករហ្វីលីពីនរូបនេះពូកែគ្រប់ក្បាច់ទាំងអស់ ទាំងស្នៀតផ្នែកក្រោម និងក្បាច់គុនសេរីជាដើម ព្រមទាំងធ្លាប់ហ្វឹកហាត់នៅក្នុងប្រទេសថៃ ហ្វីលីពីន និង ម៉ាឡេស៊ីផងដែរ។ «កីឡាករហ្វីលីពីន បើខ្ញុំដឹងគេខ្លាំងទាំងអស់ តែថៃ រិទ្ធីយើងក៏មិនអន់ដែរ។ ខ្ញុំសង្ឃឹមលើថៃ រិទ្ធី ៥១%»។ សម្ដីរបស់លោក ហ៊ុន ច័ន្ទរាជ។
តាមស្ថិតិប្រកួតក្នុងទ្រុងលំដាប់អន្តរជាតិ ថៃ រិទ្ធី ចូលរួមបាន៨លើកក្នុងនោះឈ្នះ៧ និង ចាញ់១ដង។ ប្រកួតក្នុងទ្រុងលើកចុងក្រោយរបស់ ថៃ រិទ្ធីគឺនៅទឹកដីប្រទេសថៃឈ្នះកីឡាករថៃ Veerayuth Uttapan នៅទឹកទី១ ក្នុងព្រឹត្តិការណ៍ Full Metal Dojo ១០៕
អត្ថបទ៖ នួន ស៊ីណា