• 2016-08-16 13:33:29
  • បាល់ទាត់

Costa ​ស៊ុត​ចុង​ម៉ោង​​ កក្រើក​​​ Stamford Bridge ជួយ​ Chelsea បាន​៣​ពិន្ទុ​ពេញ

  • 2016-08-16 13:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តោ​ខៀវ​ Chelsea ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​​សញ្ជាតិ​អ៊ីតាលី Antonio Conte បាន​បើក​សករាជ​ថ្មី​ Premier League ជាមួយ​នឹង​ជ័យ​ជម្នះ​ ២-១ លើ​ក្រុម​ញញួរ​យក្ស​ West Ham United កាល​ពី​យប់​មិញ។

 

 

ម្ចាស់​ផ្ទះ​តោ​ខៀវ​ បាន​នាំ​មុខ​ ១-០ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ ទាត់​ដោយ​តារា​ឆ្នើម​ Eden Hazard ​នាទី​៤៧ ប៉ុន្តែ​ត្រូវ​ James Collins ​ស៊ុត​ឲ្យ​ West Ham តាម​ស្មើ​ ១-១ វិញ​នៅ​នាទី​៧៧។ យ៉ាងណាក្ដី នៅ​នាទី​៨៩​ចុង​ម៉ោង​ទៅ​ហើយ​ ខ្សែ​ប្រយុទ្ធ​ Diego Costa ​បាន​ស៊ុត​១​​ជើង​ស្ដាំ​ ​ជួយ​ឲ្យ​ Chelsea ឈ្នះ​ ២-១ និង​ធ្វើ​ឲ្យ​​អ្នកចាត់ការ​ Conte លោត​អបអរ​មួយ​ទំហឹង ​ហើយ​អ្នកគាំទ្រ​ហ៊ោកញ្ជ្រៀវ​កក្រើក​កីឡដ្ឋាន​ Stamford Bridge តែ​ម្ដង៕

 

 

 

 

 

 

 

 

 

 

 

* តារាង​ពិន្ទុ​សប្តាហ៍​ទី​១៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC

មតិយោបល់