• 2015-12-18 13:17:40
  • ប្រវត្តិ​​

ក្រុម​ខ្លាំង​អាស៊ី​អាគ្នេយ៍​​៨ ជា​​​​ម្ចាស់​ជើង​ឯក​លីក​ក្នុង​ស្រុក​ឆ្នាំ​២០១៥

  • 2015-12-18 13:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីក​​បាល់ទាត់​កំពូលៗ​នៅ​អាស៊ីអាគ្នេយ៍​​ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ស្ទើរតែ​ទាំង​អស់​ហើយ​​ប្រចាំ​ឆ្នាំ​២០១៥​នេះ។ ជាក់​ស្ដែង​​ប្រទេស​កម្ពុជា​​ក្រុម​ភ្នំពេញ​ក្រោន គឺជា​​ក្រុម​​ម្ចាស់​ជើង​ឯក។ ខាង​ក្រោម​នេះ​ គឺជា​បញ្ជី​ឈ្មោះ​ក្រុម​អាស៊ី​អាគ្នេយ៍​​ទាំង​៨ ដែល​លើក​ពាន​​លីក​ក្នុង​ស្រុក​ឆ្នាំ​២០១៥៖

 

 

 

១. Lao Toyota FC – Lao Premier League (ឡាវ)

 

 

Lao Toyota បាន​ឈ្នះ​ពាន​​ក្នុង​ស្រុក​ Lao Premier League ​ជា​លើក​​ទី​១​នៅ​ឆ្នាំ​២០១៥​នេះ ​ដោយ​ឈ្នះ​ទាំង​ប្រផុតប្រផើយ​ បន្ទាប់​ពី​ស្មើ​ពិន្ទុ​គ្នា​៤៨​ពិន្ទុ​ជាមួយ​ក្រុម​ Lanexang United ​និង​ចាញ់​គ្រាប់​ស៊ុត​ទៀត ប៉ុន្តែ​ពួកគេ​បាន​ឈ្នះ​​ដោយ​គិត​លើ​ Head-to-head។

 

២. Ceres FC – United Football League (ហ្វីលីពីន)

 

 

Ceres-La Salle FC ​ក៏​ទើប​តែ​ឈ្នះ​ពាន​លីក​កំពូល​ហ្វីលីពីន​ United Football League ​លើក​ទី​១​ដែរ នៅ​ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី​១៧​ប្រកួត​បច្ចុប្បន្ន​មាន​ពិន្ទុ​ដាច់​​៤៣ ​ខណៈ​ដែល​ក្រុម​លេខ​២ Global មាន​តែ​៣៥​ពិន្ទុ។

 

៣. ភ្នំពេញ​ក្រោន – Metfone Cambodian League (កម្ពុជា)

 

 

​ក្រុម​ខ្លាំង​​ភ្នំពេញ​ក្រោន​ បានការពារ​ជើង​ឯក​បាន​សម្រេច និង​អាច​​លើក​ពាន​លីក​កំពូល​កម្ពុជា​ជា​លើក​ទី​៦ ​ដោយ​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្តី​លើ​​ណាហ្គាវើល​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ទាំង​២​ជើង​ស្មើ​គ្នា​ ៣-៣។

 

៤. Yangon United – Myanmar National League (មីយ៉ាន់ម៉ា)

 

 

Yangon United បាន​លើក​ពាន​លីក​កំពូល​​ប្រទេស​មីយ៉ាន់ម៉ា​លើក​ទី​៤​នៅ​ឆ្នាំ​២០១៥​នេះ ​ដោយ​មាន​៥៤​ពិន្ទុ លើ​ក្រុម​លេខ​២ Yadanarbon ៨​ពិន្ទុ។

 

៥. Brunei DPMM – ​S-League (ក្រុម​ប្រ៊ុយណេ លេង​នៅ​សិង្ហបុរី)

 

 

​Brunei DPMM ជា​ក្លិប​នៅ​ប្រទេស​ប្រ៊ុយណេ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៩ ​ពួកគេ​បាន​ចូល​រួម​ S-League នៅ​លីក​កំពូល​សិង្ហបុរី។ ​ក្រុម​មួយ​នេះ បាន​ឈ្នះ​ពាន​លីក​កំពូល​ប្រទេស​សិង្ហ​បុរី​​ជា​លើក​ទី​១​​នៅ​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ជើង​ឯក​រង​២ដង កាល​ឆ្នាំ​២០១២ និង​២០១៤។

 

៦. Johor Darul Ta’zim – Malaysia Super League (ម៉ាឡេស៊ី)

 

 

Johor Darul Ta’zim បាន​លើក​ពាន​លីក​កំពូល​ម៉ាឡេស៊ី​ជា​លើក​ទី​២ (២០១៤,២០១៥) និង​​​២​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​ឆ្នាំ​២០១៥​នេះ​ បន្ទាប់​ពី​មាន​៤៦​ពិន្ទុ លើ​ក្រុម​លេខ​២ Selangor ៧​ពិន្ទុ។

 

៧. Becamex Binh Duong – V.League (វៀតណាម)

 

 

​Becamex Binh Duong បាន​លើក​ពាន​លីក​កំពូល​វៀតណាម​លើក​ទី​៤ (២០០៧, ២០០៨, ២០១៤, ២០១៥) រដូវ​កាល​នេះ​ ​ដោយ​មាន​៥២​ពិន្ទុ ឈរ​លើ​ក្រុម​លេខ​២ Ha Noi T&T ចំនួន​៦​ពិន្ទុ។

 

៨. Buriram United – Thai Premier League (ថៃ)

 

 

​ក្រុម​ខ្លាំង​ថៃ ​លើក​ពាន​លីក​កំពូល​ថៃ​​លើក​ទី​៥ (២០០៨, ២០១១, ២០១៣, ២០១៤, ២០១៥) ​នៅ​រដូវ​កាល​នេះ ​បន្ទាប់​ពី​៣៤​ប្រកួត មិន​ស្គាល់​ពាក្យ​ថា​ "ចាញ់” សោះ មាន​៨៤​ពិន្ទុ​ឈរ​កំពូល​តារាង​លើ​ក្រុម​លេខ​២ Muangthong United ចំនួន​១៣​ពិន្ទុ៕

 

-ចុចអាន៖ Buriram បង្ហាញ​កីឡាករ​ថ្មី​២​រូប ម្នាក់​ជា​អតីត​កីឡាករ Crystal Palace ម្នាក់​មក​ពី​ Chonburi

 

​ប្រែ​​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ footballchannel.asia

មតិយោបល់