• 2015-11-04 22:56:13
  • បាល់ទាត់

Chelsea បដិសេធ​សំណើជាង​៥០លាន​ដុល្លារ​ ដែល Monaco សុំ​យក Mourinho ទៅ​ដឹកនាំ

  • 2015-11-04 22:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ភាគ​ហ៊ុន​ក្លិប​បារាំង Monaco បាន​ទម្លាយ​ពី​ជំនួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់ក្លិប Chelsea លោក Roman Abramovich ពី​រឿង​ទាក់ទង​នឹង​ការ​យក​លោក Mourinho មក​កាន់​ក្របខណ្ឌ Ligue 1 តែ​ត្រូវ Abramovich ទាមទារ​ទឹក​ប្រាក់​រហូត១០០លានអឺរ៉ូលើ​តម្លៃ​ខ្លួន​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់។

 

 

លោក Alessandro Proto អ្នក​ជំនួញ​ជនជាតិ​អ៊ីតាលី​បាន​រ៉ាយរ៉ាប់​ពី​ការ​ណាត់​ជួប​លោក Abramovich នៅ​ទីក្រុង​ឡុងដ៍​ ហើយ​បាន​ដាក់​សំណើ​ចំនួន៥០លានអឺរ៉ូ (ជាង​៥៤លាន​ដុល្លារ​) ដើម្បី​យក​លោក Mourinho តែ​ត្រូវ​មហាសេដ្ឋី​ជនជាតិរុស្ស៊ី​ទាត់​ចោល​សំណើ​នោះ។

 

"យើង​បាន​ផ្ដល់​ឲ្យ ខាងChelsea ៥០​លាន​អឺរ៉ូ តែ​គូ​ភាគី​មាន​ការ​ទាមទារ​រហូត១០០លានអឺរ៉ូ ដែល​តម្លៃ​នេះ​ហាក់ មិន​សក្ដិសម​ទាល់​តែ​សោះ”។ Proto បាន​ប្រាប់​យ៉ាង​ដូច្នេះ។ នៅ​ក្នុង​សន្និសីទ​កាសែត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សំណើ​ចំនួន​៥០​លាន​អឺរ៉ូ ត្រូវ​បដិសេធ​ក៏​ព្រោះ​តែ​ក្នុង​កែវភ្នែក​ម្ចាស់​ក្លិប Chelsea គឺ​លោក Mourinho ជា​អ្នក​ចាត់ការ​ទូទៅ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក។

 

លោក Mourinho បច្ចុប្បន្ន​ហាក់​កំពុង​រង​សម្ពាធ​ខ្លាំង​ក្រោយ​ដឹក​នាំ​ក្រុមចាញ់ Liverpool ក្នុង​ទឹក​ដី​ជា​លើកដំបូង ហើយ​វា​ក៏​ជា​បរាជ័យ​លើក​ទី​៨​ហើយរបស់ Chelsea នៅ​គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវកាល​នេះ៕

 

ចុចអាន៖ Mourinho នៅ​មាន​២​ប្រកួត​ទៀត​ដើម្បី​សម្រេច​អនាគត​របស់​ខ្លួន​នៅ Chelsea

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ Goal

មតិយោបល់