• 2015-09-02 15:34:16
  • បាល់ទាត់

​របួស​បាក់​ដៃ​របស់​​ ង៉យ ស្រ៊ីន បាន​ជា​សះ​ស្បើយ​ច្រើន​ហើយ​

  • 2015-09-02 15:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពរបួស​​បាក់​ដៃ​របស់​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា និង​ភ្នំពេញ​ក្រោន​ ង៉យ ស្រ៊ីនបាន​ជា​សះ​ស្បើយ​ច្រើន​ហើយ និង​ចាប់​ផ្តើម​ចូល​ហ្វឹកហាត់​តិច​ៗ​វិញ​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​ ក្រោយ​គ្រោះ​ថ្នាក់​បាក់​ដៃ​នេះ​បាន​កើត​ឡើយ​នៅ​ពេល​ភ្នំពេញ​ក្រោន​ប្រកួតឈ្នះ​បៀលប្រាយ​ ១-០ ​​ថ្ងៃ​ទី២៩​ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​​ទឹក​ដី​ភ្នំពេញ​ក្រោន​ RSN​។

 

 

​​ខ្សែ​​បម្រើ​​ការពារ​របស់​ភ្នំពេញ​ក្រោន​ ង៉យ ស្រ៊ីន បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​ចំណាយ​ពេល​ជាង​មួយ​​ខែ​មក​ហើយ​ក្នុង​ការ​ព្យាបាល​របួស​បាក់​ដៃ។ រហូត​ដល់​ពេល​នេះ របួស​ដៃ​របស់​គេ​បាន​ជា​សះ​​ស្បើយ​ប្រហែល៦០​ទៅ​​៧០​% ហើយ​ក៏​បាត់​ឈឺ​​ចាប់​ត្រង់​មុខ​របួស។ ​សម្រាប់​​ការ​ចំណាយ​លើ​ព្យាបាល​​គឺ​​ក្លិប​ភ្នំពេញ​ក្រោន​​ជា​​​អ្នក​ចំណាយ​​ទាំង​ស្រុង​​ដែល​អស់​ប្រហែល​ជា​​​ ១៤០០​ដុល្លារ​អាមេរិក។

 

​កីឡាករ​រូប​នេះ​​ប្រាប់​ទៀត​ថា ​ដែក​ដែល​ដាក់​ក្នុង​ដៃ​នឹង​យក​ចេញ​ក្នុង​រយៈ​ពេល៦​ខែ។ ​ពេល​នេះ​រូប​គេ​កំពុង​សម្រាក​នៅ​ផ្ទះ​ ដោយ​ចាប់​ផ្ដើម​​​​ហ្វឹកហាត់​តិចៗ ជា​មួយ​បាល់ ​និង​​មិន​ឲ្យ​មាន​ការ​ប៉ះទង្គិច។ ​​​របួស​នឹង​ជា​ ១០០​% ក្នុង​រយៈ​ពេល ៣​ខែ​ ប្រសិន​បើ​រូប​គេ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​​ផឹក​ទឹក​ដោះ​គោ​ឲ្យ​បាន​ច្រើន។

 

​ង៉យ ស្រ៊ីន ពិត​ជា​មាន​ការ​សោក​ស្ដាយ​បំផុត​ដែល​មិន​បាន​ចូលរួម​ជួយ​​ជាតិ​​ក្នុង​ការ​ប្រកួត​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់​​ពិភព​លោក​ឆ្នាំ ២០១៨​ នៅ​ប្រទេស​រុស្សី​​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​​អាស៊ី​ប្រទេស​​ជប៉ុន។ ​ទន្ទឹម​នឹង​នោះ​​រូប​គេ​ក៏​ជូន​ពរ​ឲ្យ​​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជប៉ុន​​សម្រាប់​ការ​ប្រកួត​​​​នេះ​​ផង​ដែរ។

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​

​​​

មតិយោបល់