• 2015-08-14 22:01:40
  • បាល់ទាត់

លេច​ធ្លាយ​​រឿង​រ៉ាវ​ជា​ច្រើន​របស់​ Balotelli ​​ដែល​ធ្វើ​ឲ្យ​គ្មាន​ឈ្មោះ​លេង​​ក្នុង​​ក្រុម​ Liverpool ទៀត

  • 2015-08-14 22:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីព​របស់​​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ​នៅ​ក្លិប​​ Liverpool ​​​ហាក់​ដូច​ចប់​គ្រប់​យ៉ាង​ហើយ បន្ទាប់​ពី​កីឡាករ​អ៊ីតាលី​រូប​នេះ ​គ្មាន​ឈ្មោះ​​កាល​ប្រកួត​មិត្ត​ភាព​នៅ​អូស្ត្រាលី និង​អាស៊ី ហើយ​កាល​ប្រកួត​បើក​រដូវ​កាល​ថ្មី Premier League​ សប្ដាហ៍​ទី​១​ទល់​នឹង​ Stoke City ​សប្ដាហ៍​មុន​ក៏​គ្មាន​ឈ្មោះ​ថែម​ទៀត។

 

 

​រឿងរ៉ាវ​​ ដែល​ធ្វើ​ឲ្យ​​អ្នកចាត់ការ​ Brendan Rodgers សម្រេច​​បញ្ឈរ​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ​​២៥​ឆ្នាំ​ចោល​ ត្រូវ​បាន​បែក​ធ្លាយ​​ហើយ​ ពោល​គឺ​​ព្រោះ​តែ​រូប​គេ​បាន​បង្កហេតុ ​និង​បង្ហាញ​ពី​ឥរិយាបថ​ឆ្គាំឆ្គង​ជា​ច្រើន។

 

​ប្រភព​ពី​ Independent បាន​​ឲ្យ​ដឹង​ថា ​កាល​រដូវ​កាល​មុន បន្ទាប់​ពី​ Liverpool ចាញ់​ Manchester United ក្នុង​ទឹកដី​ខ្លួន​ឯង នា​ខែ​មិនា គ្រូ​ជំនួយការ​លោក​ Colin Pascoe ក៏​បាន​ហៅ​កីឡាករ​ឲ្យ​ចូល​ហ្វឹកហាត់ ខណៈ​ដែល​ពេល​ហ្វឹកហាត់​នោះ​ខ្សែ​ការពារ​ Jon Flanagan ​មាន​របួស​ ​ប៉ុន្តែ​ Balotelli ​បាន​​ព្យាយាម​ស៊ុត​ឲ្យ​ចំ Flanagan។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ អតីត​កីឡាករ​ក្រុម​ Manchester City រូប​នេះ ក៏​ស៊ុត​ចូល​ទី​ខ្លួន​ឯង ពាក់​កណ្ដាល​តារាង ពេល​ហ្វឹកហាត់​ទៀត។

 

ជាង​នោះ​​ទៀត​ Balotelli បាន​បើកបរ​​ហួស​ល្បឿន​កំណត់​​រហូត​ដល់​ ១០៩គីឡូម៉ែត្រ​ក្នុង​១​ម៉ោង លើ​​ផ្លូវ M62 និង​ដើរ​លេង​ជ្រុល​ដល់​យប់​ជ្រៅ​​​ មុន​​ក្រុម​ប្រកួត​ UEFA Champions League ចាញ់ FC Basel។ កីឡាករ​អ៊ីតាលី​រូប​នេះ តែង​កុម្ម៉ង់​អាហារ​អ៊ីតាលី ទៅ​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​ ជា​ជាង​​ទៅ​ញ៉ាំ​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ Melwood និង​មាន​រឿង​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឲ្យ​ក្លិប​សម្រេច​បញ្ឈរ​ជើង​ដូច​នេះ។

 

 

កីឡាករ​ដែល​ផ្ទេរ​ពី AC Milan តម្លៃ​១៦​លាន​ផោន​រូប​នេះ អាច​នឹង​អស់​ឱកាស​ចូល​លេង​ជម្រើស​ដំបូង​ឲ្យ​ Liverpool ទៀត​ហើយ បន្ទាប់​ពី​ហង្ស​ក្រហម​ មាន​កីឡាករ​ចំណូល​ថ្មី​​​ Christian Benteke, Danny Ings និង​ Divock Origi ខណៈ​ដែល​ Daniel Sturridge ​ក៏​នឹង​ត្រឡប់​​ពី​របួស​វិញ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

 

ចុះ​ប្រិយមិត្ត​យល់​ថា Liverpool គួរ​ផ្ដល់​ឱកាស​ដល់​ Balotelli ដែរ​ទេ?

 

-ចុចអាន៖ Balotelli បដិសេធ​ ផ្ទេរ​ទៅ​​​លេង​ឲ្យ​​ក្លិប​​​នៅ​អារ៉ាប់រួម

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

មតិយោបល់