• 2015-06-12 16:00:37
  • បាល់ទាត់

ទិដ្ឋភាព​​​ខក​ចិត្ត កម្ពុជា​ ​ចាញ់ ​​សិង្ហបុរី ៤-០ យប់​មិញ

  • 2015-06-12 16:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ទិដ្ឋភាព​​​ដែល​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ប្រកួត​ចាញ់​​​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ៤-០ យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​​​​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​​​វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ី​ជុំ​ទី ២ ជើង​ទី ១ ​​នៃ​​ព្រឹត្តិការណ៍​​​បាល់​ទាត់​​ពិភព​លោ​​​ឆ្នាំ ២០១៨ ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

​លទ្ធផល​ ៤-០ របស់​ប្រទេស​សិង្ហបុរី​គ្រាប់​ទី ១ រក​​បាន​ដោយ​កីឡាករ Khairul Amri នាទី​ទី ៩ គ្រាប់​ទី ២ រក​​បាន​ដោយ​កីឡាករ​ Safuwan Baharudin ​នាទី​ទី ២១ គ្រាប់​ទី ៣ រក​បាន​ដោយ Safuwan Baharudin  ដដែល​នៅ​នាទី​ទី​៣៥។ ចប់​តង់​ទី​១​ សិង្ហបុរី​នាំមុខ​កម្ពុជា ៣-០ ។ ការ​ប្រកួត​​​តង់​ទី​២ ដល់​នាទី ៥៥ សិង្ហបុរី​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Fazrul Nawaz។ ចប់​ការ​ប្រកួត​​កម្ពុជា​ចាញ់​សិង្ហបុរី ៤-០៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​​

មតិយោបល់