• 2015-02-24 18:09:05
  • ប្រដាល់

​មិន​ឃើញ​រូប​នេះ ​​មិន​​​​ជឿ​ថា​ ជើង​ខ្លាំង​ខ្មែរ​ញុំា​បាយ​បែប​នេះ​នៅ​ថៃ​

  • 2015-02-24 18:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​បាន​ឃើញ​រូប​នេះ​ទេ លោក​អ្នក​ប្រហែល​ជា​មិន​ជឿ​ទេ​ថា គ្រូ និង​កីឡាករ​កម្ពុជា​ទាំង​៣​នាក់​នាំ​គ្នា​ពិសា​បាយ​ដោយ​ខ្ចប់​ស្លឹក​ចេក និង​ថង​ប្លាស្ទិក​ពេល​​​ប្រកួត​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

 

 

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​កីឡាករ​ ថៃ រិទ្ធី, ចាន់ ហេង និង វ៉ន វីវ៉ា​ ព្រម​ទាំង​លោក​គ្រូ​ ហ៊ុន ច័ន្ទរាជ​ បាន​នាំ​គ្នា​ពិសាបាយ​​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​ដែល​​​ជា​កន្លែង​​ពួក​គេ​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​ Full Metal Dojo។ អ្នក​ទាំង​៤​នាក់​បាន​ពិសា​បាយ​ដែល​វិច​ខ្ចប់​ដោយ​ស្លឹក​ចេក និង​ថង​ប្លាស្ទិក​ដែល​​មើល​ទៅ​ម្យ៉ាង​ដែរ​ ហើយ​ម្ចាស់​រូប​ថត​ Vicious Circle Academy Fighter Phnom Penh បាន​ឲ្យ​ដឹង​ថា​ ពោរពេញ​ដោយ​សុភមង្គល។ ចំណែក​ការ​ប្រកួត​ក៏​ទទួល​បាន​លទ្ធផល​ល្អ។

 

លទ្ធផល​នៃ​ការ​ប្រកួត​បាន​បង្ហាញ​ថា ថៃ រិទ្ធី​ឈ្នះ​កីឡាករ​ស៊ុយអែត​ក្នុង​ទឹក​ទី​១ ហើយ ចាន់ ហេង​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ ខណៈ​ វ៉ន វីវ៉ា​ចាញ់​ពិន្ទុ​កីឡាករ​ថៃ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា ប្រភព៖ Vicious Circle Academy Fighter Phnom Penh

មតិយោបល់