• 2023-02-01 11:36:12
  • ព័ត៌មាន

Benfica រក​លុយ​ក្បែរ ២ប៊ីលាន​ដុល្លារ​អាមេរិក​ពី​ការ​លក់​កីឡាករ

  • 2023-02-01 11:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ព័រទុយហ្គាល់ Benfica រក​លុយ​បាន​ប្រមាណ ១,៨ប៊ីលាន​ដុល្លារ​អាមេរិក​ពី​ការលក់​កីឡាករ​ក្នុង​រយៈពេល​ ២៣ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​ទិន្នន័យ​របស់​គេហទំព័រ​ Transfermarkt

ក្លឹប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ក្នុង​ចំណោម​ក្លឹប​យក្ស​ចំនួន ៣ នៅ​ព័រទុយហ្គាល់ ដោយ​ ២ទៀត​គឺ Porto និង​ក្លឹប​ចាស់​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo គឺ​ក្លឹប Sporting CP។

Benfica បាន​នាំ​ចេញ​ឈ្មោះ​ល្បីៗ​ជា​ច្រើន​ទៅ​ក្លឹប​កំពូលៗ​នៅ​អឺរ៉ុប ដោយ​ក្នុង​នោះ​រួម​មាន ខ្សែ​បម្រើ​អាហ្សង់ទីន Enzo Fernandez ដែល​ទើប​តែ​ផ្លាស់​ទៅ​ Chelsea ក្នុង​តម្លៃ ១៣០លាន​ដុល្លារ​អាមេរិក​ អ្នក​ចាំ​ទី​ប្រេស៊ីល​លេង​នៅ Manchester City កីឡាករ​ Enderson ហើយ​ក៏​ដូច​ជា​កីឡាករ​ស៊េរី​ចាស់​មួយ​ចំនួន​ដូច​ជា ខ្សែ​បម្រើ Angel Di Mariaជា​ដើម។

កីឡាករ​ដែល Benfica លក់​បាន​ថ្លៃ​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Joao Felix ដែល​ក្លឹប​នេះ​លក់​ទៅ​ឱ្យ Atletico Madrid កាល​ពី​ឆ្នាំ២០១៩ ក្នុង​តម្លៃ​ជាង ១៦០លាន​ដុល្លារ​។

ចំណោម​ជាង ២០ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​នេះ​រក​លុយ​បាន​ខ្ទង់​វាល់​លាន​មួយ​ឆ្នាំៗ​ពី​ការ​លក់​កីឡាករ តែ​ចំណូល​ខ្ទង់​រយ​លាន​ភាគ​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ២០១០មក៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់