• 2023-01-13 10:57:19
  • ព័ត៌មាន

Felix ចូល​លេង​ឱ្យ​ Chelsea ភ្លាម​ បង្កើត​កំណត់ត្រា​អាក្រក់​ដោយ​បាន​កាត​ក្រហម​មួយ​ភ្លែត

  • 2023-01-13 10:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Joao Felix ទទួល​បាន​កាត​ក្រហម​មួយ​ភ្លាមៗ ក្រោយ​ពេល​ដែល​ខ្លួន​ចូល​លេង​ឱ្យ​ក្លឹប Chelsea ក្នុង​ប្រកួត​ដំបូង​បង្អស់​ប៉ះ​នឹង​ក្លឹប Fulham។

កីឡាករ​រូប​នេះ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​ទី ៥៨ ដែល​ពេល​នោះ​ Chelsea នៅ​ស្មើ​គ្នា​ជាមួយ Fulham ក្នុង​លទ្ធផល ១-១ តែ​ក្រោយ​មក​ខាង Fulham បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៧៣ ដែល​បណ្ដាល​ឱ្យ Chelsea ចាញ់​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

Felix ទើប​តែ​ផ្ទេរ​ពី​ Atletico Madrid ក្នុង​កុងត្រា​ខ្ចី​ជើង​ ដែល​មាន​សុពលភាព​ដល់​ចប់​រដូវ​កាល​នេះ។

កីឡាករ​រូប​នេះ​ក្លាយ​ជា​កីឡាករ​ Chelsea លើក​ដំបូង​បង្អស់​ ដែល​ទទួល​បាន​កាត​ក្រហម​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ហើយ​ក្លាយ​ជា​កីឡាករ​ទី១ ក្នុង​រយៈពេល ៨ឆ្នាំ​ ដែល​ទទួល​កាត​ក្រហម​នៅ​ក្នុង​ប្រកួត​ដំបូង​នៃ​ក្របខ័ណ្ឌ Premier League៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់