• 2023-01-05 12:39:40
  • ព័ត៌មាន

Pep៖ Arsenal អាច​យក​បាន ១០០ពិន្ទុ​ក្នុង​រដូវ​កាល​នេះ

  • 2023-01-05 12:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal អាច​យក​បាន ១០០ពិន្ទុ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស Premier League នៅ​ក្នុង​រដូវ​កាល​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City។

លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ប្រសិន​បើ​ Arsenal បន្ត​ដូច្នេះ​ ពួកគេ​នឹង​ទទួល​បាន ១០០ពិន្ទុ។ ដូច្នេះ​ហើយ​ ពួកយើង [Manchester City] ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​សឹង​តែ​ល្អ​ឥត​ខ្ចោះ​ ដើម្បី​តាម​ឱ្យ​ទាន់​ពួក​គេ»។

ក្លឹប​កាំភ្លើង​ធំ​រាជធានី​ឡុងដុង​មួយ​នេះ​កំពុង​តែ​ឈរ​កំពូល​តារាង​ជាមួយ​នឹង ៤៤ពិន្ទុ​ ដោយ​លេង​ ១៧ប្រកួត​នៅ​ក្នុង Premier League។ បើ​លោត​ដល់ ១០០ពិន្ទុ នោះ Arsenal ត្រូវ​តែ​យក​ឈ្នះ​ចំនួន ២០ប្រកួត ក្នុង​ចំណោម​ប្រកួត​នៅ​សល់​ចំនួន ២១៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់