• 2023-01-02 11:40:36
  • ព័ត៌មាន

Pep៖ កុងត្រា​របស់​ខ្ញុំ​នៅ Man City គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក​ប៉ុណ្ណោះ

  • 2023-01-02 11:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកPep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City បាន​លើកឡើង​ប្រាប់​សារព័ត៌មាន Marca កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កុងត្រា​របស់​លោក​ជាមួយ​ក្លឹប Premier League មួយ​នេះ​គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក​ប៉ុណ្ណោះ។ ការ​លើកឡើង​បែប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​លោក​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។

លោក​បាន​និយាយ​ថា៖ «នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក នោះ​ខ្ញុំ​នឹង​លាលែង​ពី​តំណែង ឬ មិន​បន្ត​កុងត្រា​ថ្មី​ឡើយ។ ខ្ញុំ​នឹង​មិន​បន្ត​ដូច​ Alex Ferguson ឬ Arsene Wenger ឡើយ។ កុងត្រា​គ្រាន់​តែ​ក្រដាស​មួយ​សន្លឹក​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ»។

«ខ្ញុំ​បន្ត​កុងត្រា​ជាមួយ​ក្លឹប ដោយសារ​តែ​ខ្ញុំ​គិត​ថា ក្រុម​របស់​យើង​អាច​បន្ត​ដំណើរ​ជាមួយ​គ្នា​បាន​ ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ។ នៅ​ចុង​ក្រោយ វា​ជា​រឿង​លទ្ធផល ហើយ​ប្រសិន​បើ​យើង​ហត់​ចិត្ត​នឹង​គ្នា នោះ​ខ្ញុំ​នឹង​មិន​បន្ត​ដល់​ចប់​កុងត្រា​នោះ​ទេ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក។

លោក Pep ធ្លាប់​និយាយ​ថា លោក​ឈ្នះ​ពាន​អស់​ហើយ​ជាមួយ Man City នៅ​ឡើយ​តែ​ពាន UEFA Champions League ប៉ុណ្ណោះ។ បុរស​មក​ដែនដី​កាតាឡាន់​មួយ​នេះ​មាន​អាជីព​ជា​គ្រូ​បង្វឹក​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ ដោយ​លោក​ដឹកនាំ​ឈ្នះ​ស្ទើរ​តែ​គ្រប់​ពាន​ទាំង​អស់​ជាមួយ​ក្លឹប Barcelona និង​ក្លឹប​អាល្លឺម៉ង់ Bayern Munich មុន​នឹង​មក​ Man City កាល​ពី​ឆ្នាំ២០១៦៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់