• 2022-12-29 12:23:24
  • ព័ត៌មាន

ស៊ុត​ Leeds បាន ២គ្រាប់ Haaland នៅ​នឹក​ស្ដាយ ព្រោះ​ចង់​បាន​ ៥គ្រាប់​តែ​ឯង

  • 2022-12-29 12:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ន័រវែស​កីឡាករ Erling Haaland ទោះ​ជា​រក​បាន ២គ្រាប់​ក្នុង​ប្រកួត​រវាង Manchester City ប៉ះ​នឹង Leeds United ក៏​នៅ​នឹក​ស្ដាយ ព្រោះ​ថា​ខ្លួន​ចង់​ស៊ុត​ចូល ៥គ្រាប់​ម្នាក់​ឯង។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ថា ខ្ញុំ​អាច​រក​បាន ៥គ្រាប់​ ហើយ​នេះ​ជា​រឿង​ពិត»។

ទោះ​ជា​បែប​នេះ​ក្ដី​ កីឡាករ​កើត​ឆ្នាំ​២០០០ រូប​នេះ​បាន​បំបែក​កំណត់ត្រា​ Premier League ដោយ​ក្លាយ​ជា​កីឡាករ​រក​បាន ២០គ្រាប់​លឿន​ជាង​គេ ដោយ​ត្រឹម​តែ ១៤ប្រកួត​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ​រូប​នេះ​អះអាង​ថា ខ្លួន «ឃ្លាន​» ចង់​រក​គ្រាប់​បាល់ ត្បិត​អី​ខ្លួន​នៅ​ដេក​ផ្ទះ​មើល World Cup ចង់​មួយ​ខែ​មក​ហើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់