• 2022-12-08 12:11:00
  • បាល់ទាត់

Sterling ត្រលប់​មក​ជួយ​អង់គ្លេស​បាន​វិញ ក្រោយ​អវត្តមាន​មួយ​រយៈ​ពេល

  • 2022-12-08 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Raheem Sterling ​ត្រលប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ ក្រោយ​អវត្តមាន​មួយ​រយៈ​ពេល​ខ្លី ដោយ​បញ្ហា​គ្រួសារ។

សហព័ន្ធ​បាល់ទាត់​អង់គ្លេស បាន​បញ្ជាក់​ថា Sterling នឹង​ត្រលប់​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​វិញ នៅ​ថ្ងៃ​ស្អែក ដើម្បី​ត្រៀម​លក្ខណៈ​ហ្វឹក​ហាត់​ជួយ​ក្រុម​ក្នុង​ការ​ប៉ះ​ជាមួយ​ក្រុម​មាន់​គក​បារាំង​នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ World Cup នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Sterling បាន​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ភ្លាមៗ​ ដើម្បី​បំពេញ​ភារកិច្ច​គ្រួសារ ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​ចោរ​ប្រដាប់​អាវុធ​លួច​គាស់​ផ្ទះ​របស់​ខ្លួននៅអង់គ្លេស ទាំង​ដែល​ប្រពន្ធ និង​កូន​តូច​របស់​ខ្លួន​កំពុង​ស្នាក់​នៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ Sterling បាត់​មុខ​ក្នុង​ការ​ប្រកួត​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ពេល​អង់គ្លេស​ប៉ះ និង​ឈ្នះ​លើ​ក្រុម​សេណេហ្គាល់ ក្នុង​លទ្ធផល ៣-០។

Sterling ស្ថិត​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​ Group Stage បើក​ឆាក​ ២​ប្រកួត​ដំបូង ពេល​អង់គ្លេស​ប៉ះ​អ៊ីរ៉ង់ និង​អាមេរិក។ កីឡាករ​រូប​នេះ​មិន​បាន​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​នឹង​វេល​ឡើយ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់