• 2022-12-09 02:00:00
  • បាល់ទាត់

ក្រូអាត​ ត្រៀម​​រួចរាល់​ដើម្បី​ប្រយុទ្ធ​ជាមួយ​ប្រេស៊ីល​យប់​នេះ

  • 2022-12-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ក្រូអាត​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នៅ​រាត្រី​នេះ​ម៉ោង​១០:០០​នាទី​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ World Cup ២០២២។

មុន​ការ​ប្រកួត​មក​ដល់​គ្រូ​របស់​​ក្រូអាត​លោក Zlatko Dalic បាន​និយាយ​ថា ក្រុម​របស់​លោក​បាន​ត្រៀម​រួចរាល់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ប្រេស៊ីល​ដែល​ជា​ក្រុម​​គេ​រំពឹង​អាច​ឈ្នះ​ពាន​នៅ​ឆ្នាំ​នេះ។ លោក​ដឹង​ថា ប្រេស៊ីល​ជា​ក្រុម​ខ្លាំង​ និង​ជា​ជម្រើសជាតិ​ល្អ​ក្នុង​ព្រឹត្តិការណ៍ World Cup ប៉ុន្តែ​ក្រូអាត​​ត្រូវ​តែ​ប្រឈម​មុខ​។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

ប្រវត្តិ​ជួប​​គ្នា

ក្រុម​ទាំង​ពីរ​មាន​ប្រវត្តិ​ធ្លាប់​​ប៉ះ​គ្នា​​៤​ដង ហើយ​ក្រូអាត​មិន​ដែល​លេង​ឈ្នះ​ប្រេស៊ីល​ម្ដង​ណា​ឡើយ ពោល​ធ្លាប់​ស្មើ​តែ​ម្ដង​គត់​កាល​ពី​ឆ្នាំ​២០០៥។ ខាង​ក្រោម​ជា​៤​ប្រកួត​ចុងក្រោយ​ដែល​ពួក​គេ​ប៉ះ​គ្នា៖

  • ប្រេស៊ីល ២-០ ក្រូអាត
  • ប្រេស៊ីល ៣-១ ក្រូអាត
  • ប្រេស៊ីល ១-០ ក្រូអាត
  • ក្រូអាត ១-១ ប្រេស៊ីល

ប្រវត្តិ​ក្នុង World Cup

ក្រូអាត​បាន​​ឡើង​មក​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ បន្ទាប់​ពី​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​​លេខ​២​ក្នុង​ពូល F ហើយ​បន្ត​ឡើង​មក​កាន់​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​ប៉ះ​ជាមួយ​ជម្រើសជាតិ​ជប៉ុន។ ត្បិត​ក្រូអាត​ជា​ក្រុម​ជើង​ឯក​​រង​ឆ្នាំ​២០១៨ ប៉ុន្តែ​​​ការ​យក​ឈ្នះ​ជប៉ុន​គឺ​មិន​ងាយ​ស្រួល​ឡើយ។ ក្រោយ​បញ្ចប់​ការ​លេង​១២០​នាទី​​បាន​ត្រឹម​លទ្ធផល ១-១ ពួក​គេ​បាន​ឈាន​ដល់​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី ហើយ​ក្រូអាត​បាន​យក​ឈ្នះ ៣-១។

ចំណែក​ប្រេស៊ីល​ជា​ក្រុម​លេខ​១​ក្នុង​ពូល G លេង​បី​ប្រកួត​មិន​ចាញ់​សោះ។ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ពួក​គេ​បាន​យក​ឈ្នះ​ងាយ​ៗ​លើ​កូរ៉េខាងត្បូង ៤-១ និង​បន្ត​ដំណើរ​ប៉ះ​ក្រូអាត​នេះ​តែ​ម្ដង។

ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • ក្រូអាត៖ Livakovic; Juranovic, Lovren, Gvardiol, Barisic; Modric, Brozovic, Kovacic; Kramaric, Livaja, Perisic
  • ប្រេស៊ីល៖ Alisson; Militao, Marquinhos, Silva, Danilo; Paqueta, Casemiro, Neymar; Raphinha, Richarlison, Vinicius

មតិ​របស់​អេដមីន ក្រូអាត ១-២ ប្រេស៊ីល

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់