• 2022-12-06 12:16:23
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ World Cup

  • 2022-12-06 12:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​ដែល​កើត​ឡើង​រៀងរាល់​ ៤ ឆ្នាំ។ World Cup លើក​នេះ​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កាតា ពី​ថ្ងៃ​ទី ២០ វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ធ្នូ ឆ្នាំ២០២២។ ខណៈ​ព្រឹត្តិការណ៍​កីឡា​ដ៏​មាន​ប្រជាប្រិយ​នេះ​កំពុង​កើត​ឡើង Sabay សូម​ធ្វើ​ការ​រំលឹក​អំពី​កីឡាករ​ដែល​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ World Cup។ កីឡាករ​រូប​នោះ គឺ​ខ្សែ​ប្រយុទ្ធ Miroslav Klose ដោយ​ស៊ុត​បញ្ជូល​ទី​សរុប​ចំនួន ១៦ គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup។

Klose កើត​នៅ​ឆ្នាំ ១៩៧៨ នៅ​ទី​ក្រុង Opole ប្រទេស​ប៉ូឡូញ។ កីឡាករ​រុប​នេះ បាន​ផ្លាស់​ទី​មក​ទឹក​ដី​អាល្លឺម៉ង់​តាំង​ពី​ក្មេង រួច​ក៏​បាន​សញ្ជាតិ​អាល្លឹម៉ង់។ ក្រោយ​ប្រកប​អាជីព​បាល់​ទាត់ Klose សម្រេច​ជ្រើស​រើស​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។

កីឡាករ Klose ចូល​រួម​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០១។ តាំង​ពី​ពេល​នោះ​មក Klose តែងមាន​មុខ​ក្នុង​ការ​លេង​ឲ្យ​ និង​ស៊ុត​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ World Cup ចំនួន ៤លើក ពោល​គឺ​នៅ​ឆ្នាំ ២០០២ ឆ្នាំ ២០០៦ ឆ្នាំ ២០១០ និង​ឆ្នាំ ២០១៤។ នៅ​ World Cup ឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​នេះ​ឯង ដែល​ Klose ក្លាយ​កីឡាករ​ស៊ុត​ចូល​សម្រេច​គ្រាប់​បាល់​ច្រើន​ជាង​គេ ក្នុង​ព្រឹត្តិការណ៍ World Cup ក្រោយ​កីឡាករ​រូប​នេះ​សម្រេច​គ្រាប់​បាល់​ទី ១៦ របស់​ខ្លួន​។

Klose ស៊ុត​ចូល ៥ គ្រាប់​ក្នុង​ World Cup ២០០២ ហើយ​ស៊ុត​ចូល​បាន ៥ គ្រាប់​ទៀត​នៅ World Cup ២០០៦។ កីឡាករ​រូប​នេះ​ សម្រេច​បាន​ ៤ គ្រាប់​នៅ World Cup ២០១០ ហើយ​ស៊ុត​ចូល ២ គ្រាប់​ទៀត​នៅ World Cup ២០១៤។

ក្រោយ​ជួយ​អាល្លឺម៉ង់​ឈ្នះ World Cup នៅ​ឆ្នាំ២០១៤ Miroslav Klose បាន​សម្រេច​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ក្នុង​អាយុ ៣៦ឆ្នាំ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់