• 2022-11-29 12:14:21
  • ព័ត៌មាន

ក្រុម​អាស៊ី​ ៣ ​​សល់​ឱកាស​​ឡើង​ទៅ​វគ្គ​ World Cup បន្ទាប់ ខណៈ​អ៊ីរ៉ង់​មាន​ឱកាស​ច្រើន​ជាង​គេ

  • 2022-11-29 12:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ ក្រុម​ជម្រើស​ជាតិ​កាតា​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ FIFA World Cup ហើយ តែ​នៅ​សល់​ក្រុម​ប្រទេស​អាស៊ី​ចំនួន ៣ ដែល​នៅ​សល់​ឱកាស​។ ក្នុង​នោះ​ដែរ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ ហាក់​ដូច​ជា​មាន​ទឹកមាត់​លេប​ច្រើន​ជាង​គេ។

ឈ្នះ​ដំណើរ​កម្សាន្ត​ ៤យប់​-៥ថ្ងៃ​ ទៅ​កាន់​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ដើម្បី​ទស្សនា​ការ​ប្រកួត​ និង​ជួប​ផ្ទាល់​ជា​មួយ​លោក​ SON HEUNG-MIN!​ ចុច​ Link នេះ​ ដើម្បី​ចូល​រួម​ និង​អាន​ការ​ណែ​នាំ​បន្ថែម​! បញ្ជាក់​៖ ថ្ងៃ​ផុត​កំណត់​ ០២​ ធ្នូ​ ឆ្នាំ​ ២០២២

១- អ៊ីរ៉ង់៖ ក្រុមជម្រើស​ជាតិ​អ៊ីរ៉ង់​នៅ​ក្នុង​ពូល B ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន ២ ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។ (១) ក្រុម​នេះ​យក​ស្មើ​អាមេរិក តែ​ក្នុង​ករណី​ដែល​ ក្រុម​អង់គ្លេស​អាច​យក​ឈ្នះ​ក្រុម​វេល និង (២) ក្រុម​នេះ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ នោះ​អ៊ីរ៉ង់​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​តែ​ម្ដង។

២- ជប៉ុន៖ ក្រុម​ជម្រើស​ជប៉ុន​វិញ ហាក់​ដូច​ជា​រាង​តឹង​បន្តឹង​។ ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​ពូល E មួយ​នេះ​ត្រូវ​ការ​ឈ្នះ​អេស្ប៉ាញ​ដាច់​ខាត ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​។ ព្រោះ​ថា​ បើ​ជប៉ុន​ស្មើ​ជាមួយ​អេស្ប៉ាញ នោះ​ជប៉ុន​អាច​ឡើង​បាន​ដែរ តែ​ក្នុង​ករណី​ដែល​កូស្តារីកា និង​អាល្លឺម៉ង់​លេង​ស្មើ​គ្នា​ប៉ុណ្ណោះ។ ប្រសិន​បើ​អាល្លឺម៉ង់​ឈ្នះ (លើស​ពី ២គ្រាប់) ឬ កូស្តារីកា​ឈ្នះ នោះ​ជប៉ុន​នឹង​ត្រូវ​ធ្លាក់​ហើយ។

បើ​អាល្លឺម៉ង់​ឈ្នះ ១គ្រាប់ ហើយ​ជប៉ុន​ស្មើ​អេស្ប៉ាញ នោះ​ជប៉ុន​អាច​ឡើង​បន្ត​ ដោយសារ​តែ​ជប៉ុន​មាន​គ្រាប់​បាល់​ស៊ីសង​គ្នា​រួច ០គ្រាប់​ស្មើ​នឹង​អាល្លឺម៉ង់ ហើយ​ជប៉ុន​ធ្លាប់​យក​ឈ្នះ​អាល្លឺម៉ង់ ២-១។

៣- កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ត្បូង​ ដែល​ស្ថិត​នៅ​ពូល​ H ត្រូវ​តែ​ឈ្នះ​ព័រទុយហ្គាល់​ដាច់​ខាត​ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។ ការ​ឈ្នះ​នេះ​ ទៀត​សោត​ក្នុង​ករណី​ដែល​ហ្គាណា​ចាញ់ អ៊ុយរុយហ្គាយ តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ក្នុង​ករណី​ដែល កូរ៉េ​ខាង​ត្បូង​ឈ្នះ​ព័រទុយហ្គាល់​តែ ១គ្រាប់ ហើយ​អ៊ុយរុយហ្គាយ​យក​ឈ្នះ​ហ្គាណា ២គ្រាប់ នោះ​គេ​នឹង​មើល​ថា​ ក្រុម​ណា​ទទួល​បាន​កាត​តិច​ជាង​គេ ជាពិសេស​​ក្នុង​ប្រកួត​ចែក​ពូល​ចុង​ក្រោយ​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី