• 2022-10-26 04:18:16
  • ព័ត៌មាន

World Cup ដំបូងកាលពីជិត ១០០ឆ្នាំមុនធ្វើនៅអ៊ុយរ៉ូហ្គាយ ហើយអ្នកឈ្នះក៏ជាអ៊ុយរ៉ូហ្គាយ

  • 2022-10-26 04:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទាត់ពិភពលោកាលពីឆ្នាំ ១៩៣០ គឺជាការប្រកួត​ FIFA World Cup ដំបូងបំផុតដែលបានរៀបចំឡើងនៅប្រទេសអ៊ុយរូហ្គាយចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៣០។

FIFA ដែលជាស្ថាប័ន​អន្តរជាតិ គ្រប់គ្រងលើកីឡាបាល់ទាត់បានជ្រើសរើសប្រទេសអ៊ុយរូហ្គាយជាប្រទេសម្ចាស់ផ្ទះ ក្រោយក្រុមបាល់ទាត់ប្រទេសនេះបានការពារតំណែងបាល់ទាត់របស់ខ្លួនដោយជោគជ័យនៅ កម្មវិធីកីឡាអូឡាំពិករដូវក្តៅឆ្នាំ ១៩២៨។

ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន

ការ​ប្រកួត​ទាំង​អស់​ កាលពី World Cup ឆ្នាំ១៩៣០ ត្រូវ​ លេង​ក្នុង​ទីក្រុង Montevideo របស់​អ៊ុយរូហ្គាយ ដែល​ភាគ​ច្រើន​នៅ​កីឡដ្ឋាន Estadio Centenario ដែល​ត្រូវ​បាន​សាងសង់ឡើង​សម្រាប់​ការ​ប្រកួត World Cup នេះតែម្ដង។ កីឡដ្ឋាន Estadio Centenario អាចផ្ទុកអ្នកគាំទ្រប្រមាណ ៩ម៉ឺននាក់ ហើយកីឡដ្ឋាន ២ផ្សេងទៀតរួមមាន Estadio Gran Parque Central អាចផ្ទុកបាន ២ម៉ឺននាក់ និងកីឡដ្ឋាន Estadio Pocitos អាចផ្ទុកបាន ១ម៉ឺននាក់។

ក្រុមដែលចូលរួម

ដោយសារតែវាគឺជាពាន World Cup ដំបូងក្រុមដែលចូលរួមគឺមានតែ ១៣ប្រទេសប៉ុណ្ណោះ ហើយ World Cup ១៩៣០នេះ ក៏ជា World Cup ដំបូងដែលគ្មានការប្រកួតជម្រុះ។ ប្រទេសទាំង១៣ ដែលចូលរួមដោយការអញ្ជើញ និងស្នើសុំលេងគឺមកពី ៣ទ្វីបមាន អាមេរិកខាងត្បូង អាមេរិកខាងជើង និងមួយចំនួនមកពីអឺរ៉ុប។

ទ្វីបអាមេរិកខាងជើងមាន៖ ម៉ិកស៊ិក, អាមេរិក។ ទ្វីបអាមេរិកខាងត្បូងមាន៖ អ៊ុយរូហ្គាយ, ឈីលី, ប្រេស៊ីល, អាហ្សង់ទីន, ប៉េរូ, ប៉ារ៉ាហ្គាយ, បូលីវី។ ទ្វីបអឺរ៉ុបមាន៖ បារាំង, ប៊ែលហ្សិក, រ៉ូម៉ានី និងយូហ្គោស្លាវី។

វគ្គផ្ដាច់ព្រ័ត្រ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រត្រូវធ្វើឡើងនៅទីក្រុង Montevideo នាកីឡដ្ឋានជាតិ Centenario ដោយម្ចាស់ផ្ទះអ៊ុយរូហ្គាយបានយកឈ្នះអាហ្សង់ទីន ក្នុងលទ្ធផល ៤-២នៅថ្ងៃទី ៣០ កក្កដា ឆ្នាំ១៩៣០។ អ៊ុយរូហ្គាយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយយកឈ្នះ ក្រុមយូហ្គោស្លាវី ៦-១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាហ្សង់ទីនបានយកឈ្នះអាមេរិក ៦-១ដែរ។

កីឡាករលេចធ្លោ

Guillermo Stábile គឺជាកីឡាករលេចធ្លោជាងគេសម្រាប់ World Cup ឆ្នាំ១៩៣០ ក្រោយរកបាន ៨គ្រាប់ ជា​ Top Scorer។ លោកគឺជាសមាជិកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះជើងឯកជាតិជាមួយ Huracán របស់អាហ្សង់ទីន និងទៅលេងនៅក្រុមក្រៅប្រទេសដូចជា អ៊ីតាលី និងបារាំង។ Guillermo ក្រោយពេលក្លាយជាគ្រូបង្វឹកបានដឹកនាំអាហ្សង់ទីនឈ្នះពាន South American Championship ឬ Copa America ចំនួន ៦សម័យកាល ក្នុងឆ្នាំ ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥ និង ១៩៥៧៕

មតិយោបល់