• 2022-10-24 09:01:24
  • ព័ត៌មាន

ចាប់តាំងពីឆ្នាំ ១៩៣០មក មានប្រទេសតែ ៨គត់ដែលធ្លាប់ឈ្នះពានរង្វាន់ World Cup​

  • 2022-10-24 09:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

World Cup ឬពាន​រង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ដែលបាន​បង្កើតឡើងនៅឆ្នាំ​ ១៩៣០​​ ។​ ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធរាល់ ៤ឆ្នាំ​ម្ដង ចាប់តាំងពីការប្រកួត ប្រជែង​លើកដំបូងបំផុតនៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរុយហ្គាយ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ ១៩៤២ និង ១៩៤៦​ ដោយសារសង្គ្រាមលោកលើកទីពីរ ។

ការប្រកួត គឺធ្វើការជំរុះក្រុមទាំង ៣២ រាប់បញ្ចូលទាំងម្ចាស់ផ្ទះ រឺ សហម្ចាស់ផ្ទះ(មាន​សិទ្ធិមិនបាច់ជំរុះ)​ ហើយចែកចេញជា៨ពូល គឺ ១ពូលមាន ៤ក្រុម​ និង​ធ្វើការប្រកួតរហូតដល់រកឃើញម្ចាស់ជើងឯក ។​ ចាប់តាំងពីឆ្នាំ ១៩៣០​មក ការប្រកួតបានធ្វើឡើងចំនួន ២៣ ដងមកហើយ​ ហើយក្នុងនោះប្រទេសដែលជាជើងឯកមានដូចជា៖

  • ប្រទេសប្រេស៊ីលឈ្នះចំនួន ៥ ដង
  • ប្រទេសអ៊ីតាលីឈ្នះចំនួន ៤ ដង
  • ប្រទេស​អាល្លឺម៉ង់ឈ្នះចំនួន ៤ ដង​
  • ប្រទេសអាហ្សង់ទីនឈ្នះចំនួន ២ ដង
  • ប្រទេសបើកឆាកអ៊ុយរុយហ្គាយឈ្នះចំនួន ២ដង
  • ប្រទេសបារាំងឈ្នះចំនួន ២ដង
  • ប្រទេសអង់គ្លេសឈ្នះចំនួន ១ដង​
  • ប្រទេសអេស្ប៉ាញឈ្នះ ចំនួន ១ ដង​។

ការប្រកួតបាល់ទាត់ពិភពលោក គឺជា ការប្រកួតកីឡាតែមួយគត់ដែលមានអ្នកទស្សនាច្រើនជាងគេលើពិភពលោក ។ ជាក់ស្ដែង ការប្រកួតបាលទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៦ នៅប្រទេស អាល្លឺម៉ង់ រវាង ក្រុមជំរើសជាតិបារាំង និង ក្រុមជំរើសជាតិអ៊ីតាលី ត្រូវបានគេប្រមាណថាមានអ្នករង់ចាំទស្សនា ចំនួន៧១៥.១លាននាក់៕

មតិយោបល់