• 2022-10-10 12:13:01
  • ព័ត៌មាន

Klopp សារភាព​ថា Liverpool អស់​ឱកាស​ក្នុង​ការ​ប្រជែង​យក Premier League ហើយ

  • 2022-10-10 12:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ហង្ស​ក្រហម Liverpool បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​របស់​លោក​មិន​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​យក​ពាន​លីគ​រង្វាន់​កំពូល​អង់គ្លេស Premier League ទៀត​ទេ ក្រោយ​ចាញ់​ក្លឹប Arsenal ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ។

និយាយ​ក្រោយ​ពី​ការ​ប្រកួត​បាន​បញ្ចប់​ លោក Klopp បាន​និយាយ​ត្រង់​ៗ​ថា៖ «យើង​មិន​នៅ​ក្នុង​ការ​ប្រជែង​យក​ពាន​ទេ»។

«យើង​មាន​បញ្ហា​នៅ​មួយ​រយៈ​ចុង​ក្រោយ តែ​យើង​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ ជាមួយ​នឹង​ស្ថានភាព​ដូច​ពួក​យើង​នេះ យើង​នឹង​បន្ត​ប្រយុទ្ធ​ត​ទៅ​ទៀត»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​។

Liverpool នៅ​ពេល​នេះ​កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១០ ដោយ​មាន ១០ពិន្ទុ​ ក្រោយ​លេង ៨ប្រកួត​ ស្រប​ពេល​ដែល​ Arsenal កាន់​កាប់​ចំណាត់ថ្នាក់​លេខ ១ ដោយ​មាន ២៤ពិន្ទុ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់