• 2022-10-05 00:15:00
  • ប្រដាល់

ពេជ្រ​ សម្បត្តិ​ និង​ ផាន់​ សឹង្ហៈ​ ដូច​ជា​អ្នក​សង្គ្រោះ​ជីវិត​ម្ដាយ​ពី​ជ្រោះ​មរណៈ​

  • 2022-10-05 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​កីឡាករ​ ពេជ្រ​ សម្បត្តិ​ និង​ ផាន់​ សឹង្ហៈ​ ថា​បាន​លុយ​កូន​វ៉ៃ​កន្លង​ទៅ​នេះ​ហើយ​​យក​ប្រពន្ធ​ទៅ​​វះកាត់​ជំងឺ​ឈឺ​ធ្ងន់​ដែល​ចំណាយ​អស់​ប្រហែល​ ៦០០០-៧០០០​ដុល្លារ។​

ពេជ្រ សម្បត្តិ និងឪពុក (រូបភាពហ្វេសបុក សម្បត្តិ)

លោក​ វង ម៉ិល ​ដែល​ជា​ឪពុក​របស់​ ពេជ្រ​ សម្បត្តិ​ បាន​ឲ្យ​ដឹង​ថា​ ជាង​២ខែ​មុន​នេះ​ប្រពន្ធ​លោក​ឈឺ​ធ្ងន់​ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​វះកាត់​បន្ទាន់។​ ជា​មួយ​គ្នា​នេះ​ដែរ​គឺ​បាន​ប្រាក់​ដែល​កូន​ៗ​ផ្ដល់​ឲ្យ​ និង​សន្សំ​ទុក​នោះ​យក​ទៅ​ប្រើប្រាស់​ភ្លាមៗ​សម្រាប់​ព្យាបាល។​

លុយ​ដែល​ សម្បត្តិ​ និង​ សឹង្ហៈ​ ឲ្យ​មក​ហើយ​សន្សំ​ទុក​នេះ​គឺ​ចំណាយ​លើ​ការ​ព្យាបាល​កន្លង​ទៅ​អស់​ខ្ទង់​ ៦០០០-៧០០០​ដុល្លារ។​ បាន​ថវិកា​ដែល​កូន​ឡើង​សង្វៀន​នេះ​ហើយ​កុំ​អី​លោក​មិន​ដឹង​ទៅ​រក​ឯណា​នោះ​ឡើយ។​ «ប្រពន្ធ​របស់​ខ្ញុំ​គាត់​ឈឺ​រោគ​ស្ត្រី​ ស្មាន់​ថា​មិន​អាច​រស់​ផង​ ធ្លាក់​ឈាន​ច្រើន​នេះ​បាន​លុយ​កូន​ព្យាបាល​កុំ​អី​ចប់​ហើយ»​ សម្ដី​ លោក​ វង​ ម៉ិល។​

ផាន់ សឹង្ហៈ ពេលជូនលុយម្ដាយ

រំលឹក​ដែរ​ថា​ លោក​ វង​ ម៉ិល​ ជា​ឪពុក​របស់​ ពេជ្រ សម្បត្តិ​ និង​ ផាន់​ សឹង្ហៈ​​ ដែល​ជា​កីឡាករ​កំពុង​ល្បី​ឈ្មោះ​នៅ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​។ ​ពួកគេ​ជា​សិស្ស​គុន​ក្លឹប​ចលនា​យុវជន​ ១៥៧​ ត្រូវ​ជា​សិស្ស​លោក​ ពេជ្រ​ សុផាន់។​ បច្ចុប្បន្ន​លោក​ និង​ក្រុម​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់