• 2022-09-07 11:25:40
  • បាល់ទាត់

Tuchel ឈ្នះ​ពាន​អ្វី​ខ្លះ​ឲ្យ​ Chelsea មុន​ពេល​បណ្ដេញ​ចេញ​?

  • 2022-09-07 11:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Thomas Tuchel ត្រូវ​បាន​ក្លឹប​ Chelsea សម្រេច​បញ្ចប់​តំណែង​ជា​អ្នកចាត់ការ​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​ UEFA Champions League វគ្គ​៣២ក្រុម​ តទល់នឹង​ក្លឹប​ Dinamo Zagreb នូវ​លទ្ធផល​១-០ កាល​ពី​យប់​មិញ​។

គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​ចាប់​ផ្ដើម​មក​ធ្វើ​ជា​អ្នកចាត់ការ​ក្លឹប​ Chelsea នៅ​ចុង​ខែ​មករា​ ឆ្នាំ​២០២១ មក​ទល់​នឹង​ថ្ងៃ​នេះ​ ដោយ​ដឹកនាំ​សរុប​បាន​ ៩៩ប្រកួត​ ឈ្នះ​ ៦២ប្រកួត​ ចាញ់​ ១៨ប្រកួត​ និង​ ស្មើ​ ១៩ប្រកួត​។

នៅ​ក្នុង​កំឡុង​ពេល​ដឹកនាំ​ឲ្យ​ Chelsea នេះ​លោក​ Tuchel ឈ្នះ​៣ពាន​ឲ្យ​ ១ពាន​សម្រាប់​ខ្លួន​លោក​គឺ​ពាន​គ្រូ​ឆ្នើម​បំផុត​ រដូវកាល​ឆ្នាំ​២០២០/២១។ ៣ពាន​នោះ​មាន​ដូច​ជា​ ពាន​ UEFA Champions Leauge រដូវកាល​ឆ្នាំ ២០២០/២១​ ពាន​ UEFA Super Cup និង​ ពាន​ FIFA Club World Cup នៅ​រដូវកាល​ឆ្នាំ​២០២១/២២។

លោក​ Tuchel ចាប់​អាជីព​ជា​អ្នកដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០០៤មក​ ដោយ​ធ្លាប់​នាំ​ក្លឹប​ធំៗ​ដូច​ជា​ Borrusia Dortmund, Paris Saint Germain និង​ Chelsea៕

ប្រភព៖ transfermarkt | chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់