- 2022-09-06 12:53:28
- បាល់ទាត់
Mbappeថា Real Madrid ដូចជាផ្ទះរបស់គេអញ្ចឹង
- 2022-09-06 12:53:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappeថា Real Madrid ដូចជាផ្ទះរបស់គេអញ្ចឹង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការឆ្លើយតបនឹងសារព័ត៌មាន New York Times នៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid ហាក់បីដូចជាផ្ទះរបស់គេអញ្ចឹង ខណៈការបន្តនៅ Paris Saint Germain ព្រោះធ្វើតាមសំណើរបស់ប្រធានាធិតបតីបារាំង។
ទាក់ទងអនាគតនៅ PSG កីឡាករ Mbappe បានឆ្លើយតបថា៖" អ្នកមិនដឹងទេថានឹងទៅមុខទៅនឹងមានអ្វីកើតឡើង។ ខ្ញុំមិនធ្លាប់បានទៅហ្នឹងទេ តែវាហាក់ដូចជាផ្ទះរបស់ខ្ញុំអីអញ្ចឹង "។
ខ្សែប្រយុទ្ធរូបនេះក៏បានប្រាប់ត្រង់ៗរឿងរ៉ាវបន្តនៅបន្តនៅ PSG ផងដែរថា៖" ខ្ញុំមិនដែលធ្លាប់ស្រមៃទេថា ខ្ញុំនឹងនិយាយជាមួយលោកប្រធានាធិបតីរឿងអនាគតនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ អញ្ចឹងគឺថាអស្ចារ្យៗខ្លាំងមែន។ គាត់ប្រាប់ខ្ញុំថាគាត់ចង់ឲ្យខ្ញុំនៅបន្តទីនេះ គាត់មិនចង់ឲ្យខ្ញុំចាកចេញឥឡូវនេះទេ ព្រោះខ្ញុំសំខាន់ចំពោះប្រទេសជាតិនៅខណៈនេះ។ គាត់ថា ខ្ញុំនៅតែមានពេលចាកចេញអញ្ចឹង គ្រាន់តែចាំបន្តិចទៀតសិនទៅ។ អញ្ចឹងច្បាស់ណាស់ ពេលប្រធានាធិបតីនិយាយអញ្ចឹងហើយ ត្រូវគិតគូរធ្វើតាមហ្នឹងហើយ "។
ការបន្តកុងត្រាថ្មីរបស់ Mbappe ជាមួយ PSG ធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្ត ព្រោះមជ្ឍដ្ឋានបាល់ទាត់ទូទៅជឿជាក់ថា គេនឹងផ្លាស់ទៅ Real Madrid ក្នុងរដូវកាលនេះ ព្រោះតែក្លឹបនោះជាក្លឹបដែលគេចង់ទៅរហូតមក៕