• 2022-08-31 13:30:54
  • បាល់ទាត់

Kloppថា​ Bournemouth ហួសហេតុ​ពេក​ហើយ​ ដែល​បណ្ដេញ​ Scott Parker ពី​អ្នកចាត់ការ​

  • 2022-08-31 13:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា​ ក្លឹប​ Bournemouth ហួសហេតុ​ពេក​ហើយ​ ដែល​បណ្ដេញ​លោក​ Scott Parker ពី​អ្នកចាត់ការ​ ក្រោយ​ដឹកនាំ​ប្រកួត​នៅ​ Premier League ៤ប្រកួត​ ដោយ​ ឈ្នះ​១ប្រកួត​ ចាញ់​៣ប្រកួត​ជាប់ៗ​គ្នា​។

លោក​ Klopp បាន​លើក​ឡើង​ថា​ លោក​ Scott ជា​អ្នកចាត់ការ​ដ៏​អស្ចារ្យ​ព្រោះ​បាន​ជួយ​ឲ្យ​ Bournemouth ឡើង​ពី​ Championship ទៅ​ Premier League ដោយ​កាល​លោក​ដឹកនាំ​នៅ​ Fulham ដំបូង​ក៏​អស្ចារ្យ​ផង​ដែរ​។

អ្នកចាត់ការ​ Liverpool រូប​នេះ​លើក​ឡើង​ថា​លោក​មាន​ការ​ភ្ញាក់ផ្អើល​មែន​ទែន​ ព្រោះ​ការ​បណ្ដេញ​លោក​ Scott ពី​អ្នកចាត់ការ​ព្រោះ​ចាញ់​៣ប្រកួត​ជាប់ៗ​ ដែល​ប្រកួត​ទាំង​៣នោះ​គឺ​សុទ្ធ​តែ​ចាញ់​នឹង​ក្លឹប​ធំៗ​ដូច​ជា​ Man City, Arsenal និង​ Liverpool។

អញ្ចឹង​ហើយ​លោក​ Klopp ថា​ Bournemouth ហួស​ហេតុ​ពេក​ហើយ​ដោយ​ថា​ទោះ​ឲ្យ​មាន​អ្នកចាត់ការ​ថ្មី​ហើយ​បើ​ក្លឹប​ហ្នឹង​ប៉ះ​នឹង​ក្លឹប​ធំៗ​អញ្ចឹង​គឺ​នឹង​ទទួល​បាន​លទ្ធផល​ដូច​តែ​គ្នា​ហ្នឹង​។

លោក​ Scott ធ្លាប់​បាន​ដឹកនាំ​ Bournemouth ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​ ឆ្នាំ​២០២១​កន្លង​មក​ ដោយ​ជួយ​ឲ្យ​ក្លឹប​លេង​ពី​ Championship ឡើង​មក​លេង​ Premier League នៅ​ក្នុង​រដូវកាល​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់