• 2022-08-24 12:57:06
  • បាល់ទាត់

Ten Hag ឲ្យ​កីឡាករ​ Man Utd ត្រៀម​ឈឺ​ខ្លួន​ឲ្យ​ហើយ​ បើ​ចង់​ជោគជ័យ​

  • 2022-08-24 12:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​នៅ​លើ​បុស្តន៍​ផ្សាយ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ឲ្យ​កីឡាករ​របស់​លោក​ត្រៀម​ឈឺ​ខ្លួន​ឲ្យ​ហើយ​ បើ​ចង់​ជោគជ័យ​នៅ​ក្លឹប​លោក​។

លោក​ Ten Hag បាន​និយាយ​ថា​៖" អ្វី​ដែល​ខ្ញុំ​ទាមទារ​ពី​កីឡាករ​នោះ​គឺ​ចង់​ឲ្យ​ពួក​គេ​ នាំ​មក​នូវ​ការ​ខិត​ខំ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​គេ​មក​កាន់​ទី​នេះ​ជា​រៀងរាល់​ថ្ងៃ​។ ជា​រៀងរាល់​ថ្ងៃ​ ពួក​គេ​ត្រូវ​តែ​យក​នូវ​របស់​ទាំង​ហ្នឹង​ពី​ខ្លួន​ជា​និច្ច​មក​កាន់​ក្លឹប​នេះ​ "។

លោក​បន្ត​ថា​៖" នេះ​ជា​ផ្លូវ​មួយ​នៃ​ជីវិត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​យល់​។ មាន​ការ​តែ​ខិត​ខំ​ ដាក់​ចិត្ត​ធ្វើ​នោះ​ទេ​ ទើប​ទទួល​បាន​ទម្រង់​លេង​ល្អ​ ក្នុង​លក្ខណៈ​មួយ​ខ្ពស់​ នេះ​ប្រសិន​បើ​យើង​ដាក់​ចិត្ត​ថា​ធ្វើ​អញ្ចឹង​ ហើយ​ខំ​តែ​បែប​ហ្នឹង​។ ប្រសិន​បើ​ទទួល​រឿង​នេះ​ យើង​មាន​តែ​ឈឺ​ខ្លួន​ទេ​ និយាយ​ទៅ​យើង​ត្រូវ​តែ​លុតដំ​អញ្ចឹង​តែ​ម្ដង​ដើម្បី​ចុង​ក្រោយ​ទៅ​ យើង​ទទួល​បាន​សមត្ថភាព​ដ៏​អស្ចារ្យ​បំផុត​ពី​ខ្លួន​យើង​ "។

ក្នុង​ពេល​នេះ​ Man Utd រក​បាន​៣ពិន្ទុ​ហើយ​ ក្នុង​តារាង​ប្រកួត​ Premier League ដោយ​ឈ្នះ​ ១ប្រកួត​ ចាញ់​២ប្រកួត​ និង​ឈរ​លំដាប់​ទី​១៤ក្នុង​តារាង​ ខណៈ​ Arsneal វិញ​កំពុង​នាំ​មុខ​គេ​ ដោយ​មាន​៩ពិន្ទុ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់