- 2022-08-22 02:23:58
- បាល់ទាត់
ខ្លាំងមែន! Mbappe ធ្វើបានគ្រាប់បាល់លឿនបំផុតនៅ Ligue 1
- 2022-08-22 02:23:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! Mbappe ធ្វើបានគ្រាប់បាល់លឿនបំផុតនៅ Ligue 1
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe ចំណាយពេលត្រឹមតែ៨វិនាទីធ្វើបានគ្រាប់បាល់លឿនបំផុតនៅ Ligue 1 ក្នុងជ័យជម្នះរបស់ Paris St-Germain លើ Lille លទ្ធផល ៧-១ កាលពីយប់មិញ។
ក្នុងការប្រកួតសប្ដាហ៍ទី៣នៃលីគកំពូលរបស់បារាំង លេងបាន៨វិនាទី Mabppe រកបានគ្រាប់ទីមួយឲ្យ PSG មុនពេល Lionel Messi ជាអ្នកបន្ថែមគ្រាប់ទីពីរ។ ខ្សែការពារ Hakimi ជាអ្នកសម្រេចបានគ្រាប់ទី៣ជូនក្រុម ស្របពេលខ្វះពីរនាទីបញ្ចប់ការប្រកួតវគ្គទីមួយ Neymar បន្ថែមគ្រាប់ទី៤។
ក្រោយសម្រាកឈានដល់វគ្គទីពីរ Neymar រកបានមួយគ្រាប់ទៀត ខណៈ Mbappe ធ្វើបាន២គ្រាប់បន្ថែម ដែលជាការធ្វើបាន Hat-trick ជាលើកដំបូងក្នុងរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធ Jonathan Bamba ជាអ្នកទម្លុះសំណាញទៅតែមួយគ្រាប់គត់ជូនក្រុមម្ចាស់ផ្ទះ Lille៕
បញ្ចប់ការប្រកួត PSG បានយកឈ្នះ Lille ៧-១ ឈរកំពូលតារាង Ligue 1 ឆ្លងកាត់បីប្រកួតមាន៩ពិន្ទុពេញ៕