• 2022-07-06 05:59:14
  • កីឡា​ផ្សេង​ៗ

NOCC ​បន្ត​ចេញ​ផ្សព្វផ្សាយ​ចលនា​អូឡាំពិក​ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ដល់​សិស្ស​នៅ​បាក់​ទូក​

  • 2022-07-06 05:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​  ព្រឹក​មិញ​នេះ​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អូឡាំពិក​ ចលនា​អូឡាំពិក​ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​បាក់​ទូក។​

រូបភាពផ្ដល់ជូន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ព្រឹកមិញ​នេះ​គឺ​ក្រុម​ការងារ​បាន​ចុះ​ទៅវិទ្យាល័យ​បាក់​ទូក​ ដែល​មាន​សិស្សានុសិស្ស​ចូលរួម​ប្រមាណ​ ៥០​នាក់។​ ក្នុង​នោះ​កម្មវិធី​បាន​បង្ហាញ​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​នៃ​ចលនា​អូឡាំពិក​គុណ​តម្លៃ​ការ​រៀបចំ​នានាផង​ដែរ។​

រូបភាពផ្ដល់ជូន

មួយ​វិញ​ទៀត​គឺ​ពន្យល់​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ឆ្នាំ​២០២៣​ ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​ និង​រង់ចាំ​អស់​រយៈពេល​ ៦៤​ឆ្នាំ​មក​ហើយ។​ ដូច្នេះ​ការ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​នេះ​គឺ​ជំរុញ​ដល់​ក្រុម​សិស្ស​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដល់​មហាជន​ឲ្យ​ផុលផុស​ជាង​នេះ​ទៅ​ទៀត។​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ ស្អែក​នឹង​បន្ត​ផ្សព្វផ្សាយ​នៅ​វិទ្យាល័យ​ទួលស្វាយព្រៃ​បន្ត​ទៀត​ដល់​សិស្សានុសិស្ស​ទី​នោះ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី