• 2022-07-05 13:41:15
  • បាល់ទាត់

ផ្លូវការ! Man Utd យក​បាន​ខ្សែការពារ​មួយ​រូប​ពី​ក្លឹប​នៅ​ហុល្លង់​ហើយ​

  • 2022-07-05 13:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​ប្រកាស​នាំ​យក​ខ្សែ​ការពារ​ Tyrell Malacia ពី​ក្លឹប​នៅ​លីគកំពូល​ហុល្លង់​ Feyenoord ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Tyrell បាន​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ជា​មួយ​ Man Utd រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦​ខាង​មុខ​ ដោយ​មាន​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​បាន​១ឆ្នាំ​ថែម​ទៀត​ផង​។

នេះ​ជា​កីឡាករ​ដំបូង​ហើយ​ដែល​ Man Utd បាន​នាំ​ចូល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ten Hag ដោយ​បាន​ចំណាយ​លុយ​សរុប​ប្រមាណ​ ១៧.៥លានដុល្លារ​។

នៅ​ខណៈ​នេះ​ ក្លឹប​ខាង​លើ​ក៏​យក​បាន​ Christian Eriksen ផង​ដែរ​ដោយ​រង់​ចាំ​តែ​ថ្ងៃ​ធ្វើ​តេស្ត​សុខភាព​ និង​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់