• 2022-07-02 00:00:00
  • ប្រដាល់

 សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ឆ្ពោះ​ទៅ​ស៊ីហ្កេម​

  • 2022-07-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ រួម​និង​ដៃគូ​សហការ​គោ​ជល់​ រីករាយ​និង​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

លោក​ មាន​ សំអុល​

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ឯកឧត្ដម​ ហេង​ សុឃន​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ និង​ជា​ការ​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ជម្រើស​ជាតិ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ គឺ​ត្រូវ​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​ទើប​ដឹង​ថា​រីកចម្រើន​ ឬ​ត្រូវ​កែប្រែ​ចំណុច​ណា​មួយ។​ ដូច្នេះ​កម្មវិធី​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​គឺ​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​បាន​ច្រើន។​

ចំណែក​លោក​ មាន​ សំអុល​ តំណាង​ឲ្យ​គោ​ជល់​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​គឺ​រីករាយ​ក្រៃលែង​ដែល​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ប្រដាល់​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក។​ ជា​រួម​គឺ​រីករាយ​បំផុត​ក្នុង​ការ​ជួយ​បង្កើត​កម្មវិធី​នេះ​ឡើង​ដែល​វា​មាន​សារសំខាន់​ដល់​ការ​ពង្រឹង​សមត្ថភាព​ជម្រើស​ជាតិ​ឲ្យ​រឹតតែ​ខ្លាំង​ពូកែ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ នេះ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ២០២២​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។​ កម្មវិធី​នេះនឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ប៉ុស្តិ៍​បាយ័ន​ផង​ដែរ​ចាប់​ពី​ម៉ោង​ ៥ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់