• 2022-07-01 06:39:10
  • ប្រដាល់

សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក៖​ ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​របស់​ក្រុម​ជម្រើស​ជាតិ​

  • 2022-07-01 06:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ថា​ កម្មវិធី​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ គឺ​ជា​ការ​ប្រកួត​មួយ​សម្រាប់​ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ដើម្បី​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ហេង​ សុឃន​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ នេះ​ជាផ្នែក​មួយក្នុង​ការ​ពង្រឹង​សមត្ថភាព​ បច្ចេកទេស​កីឡាករ​ កីឡា​ការិនី​ឲ្យ​រឹតតែ​ល្អ​បន្ថែម​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ចូលរួម​ស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ២០២៣។​ សហព័ន្ធ​នឹងដាក់​ក្រុម​ជម្រើស​ជាតិ​ឲ្យ​បាន​ប្រកួត​ជា​បន្តបន្ទាប់។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ក្រើន​រំលឹក​មន្ត្រី​សហព័ន្ធ​ និង​គ្រូៗ​ឲ្យ​បន្ត​យក​ចិត្ត​ទុកដាក់​មើល​ថែ​កីឡាករ​ កីឡា​ការិនី​ ដូច​ជា​ការ​ហ្វឹកហាត់​ ការ​ថែរក្សា​សុខភាព​ជា​ដើម្បី​ជា​ពិសេស​ចំពោះ​ការ​ត្រៀម​ប្រកួត​ផ្សេងៗ។​ ការ​មើល​ថែ​បាន​ដិតដល់​ល្អ​ សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ក៏​កើន​ឡើង​តាម​និង​ដែរ។​

បញ្ជាក់​ថា​ កម្មវិធី​ សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ នឹង​បើក​ឆាក​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​ នៅ​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ឆ្នាំ​២០២២ ចាប់​ពី​ម៉ោង​៥ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់