• 2022-06-22 04:08:40
  • បាល់ទាត់

អុញ! ទៅ​មើល World Cup ​ឆ្នាំ​នេះ ​បើ​មិន​មែន​ប្ដី​ប្រពន្ធ ​តែ​គេង​ជាមួយ​គ្នា ​ជាប់​គុក​៧​ឆ្នាំ

  • 2022-06-22 04:08:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ច្បាប់​នៅ​ប្រទេស​កាតា នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ពិបាក​ចិត្ត​បន្ដិច​ហើយ ​ក្នុង​ការ​ទៅ​ទស្សនា​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នៅ​ចុង​ឆ្នាំ​នេះ​។

​មាន​ការ​ហាមឃាត់​ជា​ច្រើន​នៅ​ប្រទេស​កាតា ​ជា​ពិសេស​ចំពោះ​នារី​ៗ​តែ​ម្ដង។ ​ដោយសារ​តែ​ពួកគេ​កាន់​សាសនា​ម៉ូស្លីម ​ស្ត្រី​គឺ​មិន​អាច​ពាក់​សិចស៊ី​បាន​នោះ​ទេ ​ហើយ​អ្នក​ទៅ​មើល​ការ​ប្រកួត​ផ្ទាល់​ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ពាក់​សិចស៊ី​ផង​ដែរ ទោះ​ជា​ពួកគេ​មក​ពី​តំបន់​អឺរ៉ុប​ឬ​ប្រទេស​ណា​ក៏​ដោយ។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​នៅ​ទី​សាធារណៈ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ដូច​គ្នា ​មិន​ឱ្យ​ស្លៀក​សំពត់​ខ្លី ​ឬ​អាវ​វាល​ចេញ​សាច់​បាន​ឡើយ។

​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​ពិបាក​ចិត្ត​ថែម​ទៀត​នោះ គឺ​ពួកគេ​មិន​អាច​ផឹក​ស៊ី ជួប​ជុំ​ច្រៀង​រាំ​តាម​ចិត្ត​បាន​ឡើយ ព្រោះ​វា​ជា​អំពើរ​ខុស​ច្បាប់​នៅ​កាតា។ ​កាន់​តែ​ពិសេស​ទៀត​នោះ ​អ្នក​នឹង​ជាប់​គុក​ដល់​៧​ឆ្នាំ ​ប្រសិន​បើ​អ្នក​គេង​ជាមួយ​គ្នា ​ដោយ​មិន​ទាន់​រៀប​ការ ​ប្ដី​ប្រពន្ធ។ ដោយ​នេះ ​ហាក់​ខុស​គ្នា​ដូច​មេឃ​និង​ដី ​បើ​ធៀប​ជាមួយ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប។ ​

តែ​ទោះជា​យ៉ាង​នេះ​ក្ដី គេ​នៅ​តែ​រំពឹង​ថា​នឹង​មាន​អ្នក​គាំទ្រ​បាល់ទាត់​ទៅទស្សនាការប្រកួតច្រើនលើសលប់ជាក់ជា​មិន​ខាន ព្រោះ​បញ្ហាកូវីដបានធ្វើឱ្យ​ខកខាន​ព្រឹត្តិការណ៍ធំដែលមានអ្នកគាំទ្រអាចចូលទស្សនា​បាន​ច្រើន​យូរ​មក​ហើយ។ មួយ​វិញ​ទៀត ម្ចាស់ផ្ទះកាតា​ក៏​បាន​រៀប​ចំ​ អ្វី​ដែល​ពិសេស​ៗ​មិន​ធ្លាប់​មាន​ពី​មុន​មក​ច្រើន​ផង​ដែរ ឱ្យអ្នកគាំទ្រ​បានឃើញ ដូចជាកីឡដ្ឋានដាក់ម៉ាស៊ីនត្រជាក់ជា​ដើម៕

អត្ថបទ៖ នរវិទូ

មតិយោបល់