• 2022-06-21 12:57:20
  • បាល់ទាត់

ប្រទះ​ឃើញ​ Mane ពាក់​អាវ​ Bayern បាត់​ទៅ​ហើយ​ ខណៈ​មិន​ទាន់​ចុះ​កុងត្រា​ជា​ផ្លូវការ​ផង​

  • 2022-06-21 12:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sadio Mane ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពាក់​អាវ​របស់​ក្លឹប​ Bayern Munich បាត់​ទៅ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ខណៈ​គេ​មិន​ទាន់​ចុះ​កុងត្រា​ជា​ផ្លូវការ​ជា​មួយ​ក្លឹប​ផង​។

តាម​ទៅ​ពិត​នៅ​ ក្នុង​ថ្ងៃ​នេះ​ Mane ត្រូវ​បាន​គេ​ដឹង​ថា​មក​ទៅ​ដល់​ក្លឹប​ Bayern Munich ដើម្បី​ទៅ​ធ្វើ​តេស្ត​សុខភាព​ ក៏​ដូច​ជា​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​។

បើ​តាម​ប្រភព​កំពូល​អ្នកកាសែត​ Fabrizio Romano ការ​ប្រកាស​ Mane ផ្លាស់​មក​កាន់​ Byaern ជា​ផ្លូវការ​នៅ​ធ្វើ​នៅ​ថ្ងៃ​ស្អែក​។

គួរ​បញ្ជាក់ផងដែរថា ក្លឹប​ Liverpool បាន​ព្រម​ទទួល​យក​សំណើ​សុំ​ទិញ​ Mane ពី​​ Bayern ហើយ​ក្រោយ​បានដាក់​សំណើ​សុំ​ទិញ​ក្នុង​តម្លៃ​ ៤៣លាន​ដុល្លារ​៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់