• 2022-06-21 11:32:17
  • បាល់ទាត់

Vinicius និយាយ​ច្បាស់​ៗ​ថា​ ចង់​បន្ត​នៅ​ Real Madrid ទៀត​

  • 2022-06-21 11:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Vinicius Jr បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សារព័ត៌មាន​ Sport TV នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​សារព័ត៌មាន​នេះ​បាន​សួរនាំ​ពី​ចំណាប់​អារម្មណ៍​គេ​ទាក់ទង​នឹង​ក្លឹប​ Paris Saint Germain ទាក់ទង​ចង់​បាន​។​

Vini បាន​និយាយ​ថា​៖" គេ​ចង់​នៅ​បន្ត​ជា​មួយ​ក្លឹប​ដែល​ល្អ​ជាង​គេ​លើ​លោក​គឺ​ក្លឹប​ Real Madrid នេះ​ឯង​ "។

បើ​តាម​ប្រភព​ច្បាស់​ការ​ ក៏​ដូច​ជា​សម្ដី​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​បែប​នេះ​មាន​ន័យ​ថា​ Vinicius Jr នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid ពិត​ប្រាកដ​ហើយ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

ចំពោះ​ការ​ប្រកាស​ជា​ផ្លូវការ​ត្រូវ​បាន​ប្រភព​ជា​ច្រើន​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​ ឆ្នាំ​២០២២ខាង​មុខ​។

ក្នុង​កុងត្រា​ថ្មី​នេះ​ Real នឹង​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ទៅ​លើ​ Vinicius រហូត​ទៅ​ដល់​១.០៤ពាន់​ដុល្លារ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់