• 2022-06-21 02:35:58
  • បាល់ទាត់

​ពុទ្ធោ! បុគ្គលិក​ម្នាក់​បើក​ឡាន Ronaldo ​តម្លៃ​ជាង​២​លាន​ដុល្លារ ​បុក​ជញ្ជាំងខ្ទេច​​​ខាង​មុខ​

  • 2022-06-21 02:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុគ្គលិក​ផ្ទាល់​ខ្លួន​របស់ Cristiano Ronaldo ​ម្នាក់​បាន​បើក​ឡាន Bugatti Veyron ​តម្លៃ​ជាង​២​លាន​ដុល្លារ​ទៅ​បុក​កញ្ជាំង​ខ្ទេច​ខាង​មុខ​អស់ អំឡុង​ពេល​វិសម្សកាល​ម្សិលមិញ​នេះ​។

​​ដំបូង​ឡើយ Ronaldo ​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ​ទៅ​សម្រាក​នៅ​អេស្ប៉ាញ​ដោយ​យន្ដហោះ​ឯកជន​របស់​គេ។ ​ក្នុង​នោះ ​ខ្សែ​ប្រយុទ្ធ​ក្រុម Manchester United ​ក៏​បាន​ឱ្យ​បុគ្គលិក​យក​ឡាន​ដែល​ខ្លួន​ស្រលាញ់ Bugatti Veyron ​តម្លៃ​ជាង​២​លាន​ដុល្លារ​ទៅ​តាម​ក្រោយ​ផង​ដែរ ​ដោយ​ចង់​ជិះ​លេង​នៅ​ទី​នោះ។ តែ​គួរ​ឱ្យ​ស្ដាយ​បុគ្គលិក​ម្នាក់​នោះ ​មិន​ដឹង​យ៉ាង​មិច​ក៏​បើក​ជ្រុល​ទៅ​បុក​ជញ្ជាំង​ខ្ទេច​ខាង​មុខ​អស់ ​និង​បាន​រង​របួស​ផង​ដែរ។

​រហូត​មក​ដល់​ពេល​នេះ ​ប៉ូលិស​កំពុង​សើបសួរ​រឿង​នេះ ហើយ​ក៏​មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ចម្លើយ​របស់​បុគ្គលិក​ម្នាក់​នោះ​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់