• 2022-06-20 13:48:25
  • បាល់ទាត់

Vinicius នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real ទោះ​ជា​ PSG ខំ​បញ្ចុះបញ្ចូល​យ៉ាង​ណា​ក៏​ដោយ​

  • 2022-06-20 13:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Vinicius Jr នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​អ្នក​កាសែត​ Fabrizio Romano ។

កាល​ពី​ពេល​ថ្មី​ៗ​មាន​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Paris Saint Germain បាន​បញ្ចុះ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ទើប​តែ​ឡើង​ជើង​ក្នុង​រដូវកាល​នេះ​ កុំ​ឲ្យ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real ដោយ​ឲ្យ​ផ្លាស់​មក​ក្លឹប​គេ​ ដោយ​ធ្វើ​ការ​សន្យា​នឹង​ផ្ដល់​ប្រាក់​ពលកម្ម​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់​ទៅ​៣៣​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។

យ៉ាង​ណា​បើ​តាម​ប្រភព​ខាង​លើ​ ក្នុង​ថ្ងៃ​នេះ​ Vini បាន​បញ្ជាក់​ច្បាស់​ថា​ចង់​នៅ​បន្ត​ជា​មួយ​ Real ដោយ​បន្ត​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៧ ខណៈ​កាល​ពី​ពេល​ថ្មី​ៗ​ព្រមព្រៀង​ត្រឹម​ឆ្នាំ​២០២៦ប៉ុណ្ណោះ​។

ទាំង​ភាគី​ Vini ក៏​ដូច​ជា​ Real មិន​ចង់​បន្ត​កុងត្រា​យូរ​ជាង​នេះ​គឺ​ដោយ​សារ​តែ​ខ្លាច​មាន​បញ្ហា​លើ​ការ​ចរចា​ប្រាក់​ពលកម្ម​នៅ​ពេល​ក្រោយ​។ ក្នុង​កុងត្រា​ថ្មី​នេះ​ Real នឹង​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ទៅ​លើ​ Vinicius រហូត​ទៅ​ដល់​១.០៤ពាន់​ដុល្លារ​៕

អត្ថបទពាក់ព័ន្ធ៖ PSG ​កំពុង​បញ្ចុះបញ្ជូល Vinicius ​កុំ​ឱ្យ​បន្ដ​កុងត្រា​នៅ Real Madrid ​

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់