• 2022-06-20 12:55:24
  • បាល់ទាត់

Mane នឹង​ទៅ​ធ្វើតេស្ត​សុខភាព​នៅ​ Bayern ស្អែក​នេះ​មុន​ពេល​ចុះ​កុងត្រា​ជា​ផ្លូវការ​

  • 2022-06-20 12:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sadio Mane នឹង​ទៅ​ធ្វើតេស្ត​សុខភាព​នៅ​ក្លឹប​ Bayern Munich មុន​ពេល​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ ស្អែក​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​កាសែត​ Fabrizio Romano​ កាល​ពី​សុក្រ​ អាទិត្យ​មុន​ ក្លឹប​ Liverpool បាន​ព្រម​ទទួល​យក​សំណើ​សុំ​ទិញ​ Mane ពី​​ Bayern ហើយ​ក្រោយ​បានដាក់​សំណើ​សុំ​ទិញ​ក្នុង​តម្លៃ​ ៤៣លាន​ដុល្លារ​។​

បើ​តាម​ប្រភព​ខាង​លើ​ក្រោយ​ពិនិត្យ​សុខភាព​រួច​រាល់​ Mane នឹង​ធ្វើ​ការ​ចុះ​កុងត្រា​រយៈពេល​៣ឆ្នាំ​ ជា​ផ្លូវការ​ជា​មួយ​ Bayern នៅ​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ​។

សូមរំលឹកផងដែរ​ថា​ តាម​ពិត​ទៅ​ Bayern ព្យាយាម​ដាក់​សំណើ​ទៅ​ Liverpool សុំ​ទិញ​ Mane ប៉ុន្មាន​ដង​ហើយ​តែ​មិន​បាន​សម្រេច​ ប៉ុន្តែ​លើក​នេះ​ Liverpool បាន​ព្រម​លក់​ឲ្យ​ក្រោយ​ពី​ក្លឹប​នេះ​ទើប​តែ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​ Darwin Núñez ដោយ​ចាយ​លុយ​ជាង​ ១០៥លាន​ដុល្លារ​ទិញ​ពី​ Benfica៕ ​

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់