• 2022-06-20 11:43:43
  • បាល់ទាត់

ផ្លូវការ​! West Ham ចាយ​លុយ​៣៧លាន​ដុល្លារ​ នាំ​យក​ខ្សែការពារ​មួយ​រូប​ពី​ Rennes

  • 2022-06-20 11:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ West Ham United បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​នាំ​យក​ ខ្សែការពារ​ Nayef Aguerd ពី​ក្លឹប​ Rennes ដោយ​មាន​កុងត្រា​រយៈពេល​ ៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​តទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

ខ្សែការពារ​រូប​នេះ​មក​លេង​ឲ្យ​ West Ham ដោយ​ពាក់​អាវ​លេខ​ ២៧។

កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ​បង្ហាញ​ភាព​សប្បាយ​ចិត្ត​យ៉ាង​ណា​ដែល​ West Ham មើល​ឃើញ​សមត្ថភាព​គេ​ ហើយ​ខាង​ West Ham ក៏​ពេញ​ចិត្ត​នឹង​ការ​ផ្លាស់​មក​ដល់​របស់​គេ​ផង​ដែរ​ ដោយ​នឹង​រំពឹង​ថា​នឹង​ជួយ​ជំរុញ​ក្រុម​ឲ្យ​កាន់​តែ​ទៅ​មុខ​។

Nayef ចាប់​ផ្ដើម​អាជីព​នៅ​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៤មក​ ដោយ​លេង​ឲ្យ​ FUS Rabat រួច​ផ្លាស់​មក​ក្លឹប​ Dijon បន្ទាប់​មក​ក៏​ផ្លាស់​មក​ Rennes ហើយ​ក៏​ត្រូវ​បាន​ West Ham មើល​ឃើញ​សមត្ថភាព​ទិញ​យក​ដោយ​ចំណាយ​អស់​៣៧លាន​ដុល្លារ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់