• 2022-06-16 13:45:58
  • បាល់ទាត់

Perez នៅ​តែ​បើក​ផ្លូវ​ឲ្យ​ Mbappe ផ្លាស់​មក​ Real ហើយ​ថា​ការ​បន្ត​កុងត្រា​ថ្មី​នឹង​ PSG ​ដោយ​តែ​​សម្ពាធ​​

  • 2022-06-16 13:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​ El Chiringuito នៅ​ក្នុង​ថ្ងៃ​នេះដោយ​លោក​យល់​ថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បន្ត​កុងត្រា​ថ្មី​ជា​មួយ​នឹង​ Paris Saint Germain គឺ​ដោយ​សារ​តែ​សម្ពាធ​ពី​ប្រទេស​បារាំង​។

លោក​ Perez បាន​លើក​ឡើង​ថា​ កាល​ពី​ឆ្នាំ​មុន​នរណា​ក៏​ដឹង​ដែរ​ថា​ Mbappe ចង់​មក​ Real តែ​ត្រូវ​បរាជ័យ​ដោយ​តែ​ PSG បដិសេធ​ យ៉ាង​ណា​មួយ​ឆ្នាំ​ក្រោយ​ស្ថានភាព​ប្រែ​ប្រួល​នេះ​គឺ​ដោយ​សារ​តែ​សម្ពាធ​នយោបាយ​ និង​សេដ្ឋកិច្ច​ខាង​បារាំង​។

ប្រធាន​ Real បាន​ពន្យល់​ពី​សម្ពាធ​ទាំង​នេះ​ដោយ​លើក​ហេតុ​ថា​ទី​១ PSG មិន​ត្រឹម​តែ​ផ្ដល់​តំណែង​គេ​ជា​ប្រធាន​ក្រុម​ទេ​ ថែម​ទាំង​សិទ្ធ​ចាត់ចែង​ដឹកនាំ​ក្លឹប​ទៀត​ និង​ទី​២​គឺ​ ប្រធានាធិបតី​បារាំង​បាន​ជជែក​ជា​មួយ​គេ​ដោយ​ផ្ទាល់​សុំ​នៅ​បន្ត​អញ្ចឹង​សម្ពាធ​ទាំង​នេះ​គឺ​ជះ​ឥទ្ធពល​ដល់​គេ​ណាស់​ ធ្វើ​ឲ្យ​គេ​សម្រេច​បោះ​ចោល​ក្ដី​ស្រមៃ​គេ​។​

លោក​ Perez ក៏​បាន​លើក​ឡើង​ថា​ នៅ​ខណៈ​នេះ​ក្លឹប​លោក​មិន​ចាប់​អារម្មណ៍​ Mbappe ទៀត​ទេ​ព្រោះ​លោក​មិន​ឲ្យ​កីឡាករ​ម្នាក់​​ធំ​ជាង​ Real Madrid ទាំង​មូល​ដូច​ PSG ទេ​ ហើយ​លក្ខណៈ​ Mbappe ពេល​នេះ​មិន​មែន​ជា​ Mbappe ដែល​ខាង​ Real ក៏​ដូច​អ្នកគាំទ្រ​ទៀត​ចង់​បាន​ទៀត​ទេ​។

យ៉ាង​ណា​លោក​ក៏​មិន​បាន​បិទ​ផ្លូវការ​ Mbappe មក​ Real ផង​ដែរ​ដោយ​ថា​គេ​នៅ​ក្មេង​ ខ្លាំង​ និង​រង​សម្ពាធ​ធំ​បែប​ ហើយ​ក្នុង​ពេល​អនាគត​បើ​គេ​ផ្លាស់​ចេញ​នូវ​លក្ខណៈ​ដែល​ PSG មាន​ឲ្យ​គេ​ដូច​សព្វថ្ងៃ​នេះ​ អ្វី​ៗ​នឹង​អាច​ប្រែ​ប្រួល​តាម​ហ្នឹង​ចំពោះ​ Real៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់