• 2022-06-16 11:56:59
  • បាល់ទាត់

Pogba ថា​ កំហុស​របស់​ Man Utd គឺ​មិន​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​គេ​

  • 2022-06-16 11:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba បាន​និយាយ​នៅ​ក្នុង​ឯកសារ​ជីវប្រវត្តិ​ក្នុង​អាជីព​ជា​កីឡាករ​របស់​គេ​ថា​ គេ​នឹង​បង្ហាញ​ឲ្យ​ក្លឹប​ដទៃ​ដឹង​ថា​ កំហុស​របស់​ក្លឹប​ Manchester United គឺ​មិន​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​គេ​។

Pogba បាន​និយាយ​ថា​៖" រាល់​គំនិត​ការ​គិត​របស់​ខ្ញុំ​គឺ​ចង់​បង្ហាញ​ឲ្យ​ Man Utd បាន​ដឹង​ថា​ គេ​គិត​ខុស​ហើយ​ហើយ​គិត​គូរ​រង់​ចាំ​មើល​សិន​រឿង​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ចង់​បង្ហាញ​ទៅ​ក្លឹប​ដទៃ​ទៀត​ឲ្យ​ដឹង​ដែរ​ថា​ Man Utd បង្កើត​កំហុស​មួយ​គឺ​មិន​ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​ខ្ញុំ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មិន​ដែល​ឃើញ​ក្លឹប​ណា​អញ្ចឹង​ទេ​ នៅ​ពេល​ដែល​ក្លឹប​ប្រាប់​កីឡាករ​ថា​ ក្លឹប​ចង់​បាន​គេ​ តែ​អត់​ក្លឹប​អត់​ផ្ដល់​កុងត្រា​អី​ដល់​គេ​សោះ​ "។

Pogba នឹង​ចាកចេញ​ពី​ Man Utd ជា​ Free Agent នៅ​ពេល​ចប់​កុងត្រា​នៅ​ Man Utd ក្នុង​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ ដោយ​ក្លឹប​ដែល​គេ​នឹង​ទៅ​បន្ទាប់​គឺ​ Juventus ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី