• 2022-06-15 13:53:23
  • បាល់ទាត់

ល្បី​ថា​ Vinicius Jr និង​ Real ព្រមព្រៀងបន្ត​កុងត្រា​ដល់​ឆ្នាំ​២០២៦ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​

  • 2022-06-15 13:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Vinicius Jr និង​ក្លឹប​ Real Madrid បាន​ព្រមព្រៀង​គ្នា​បន្ត​កុងត្រា​ថ្មី​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ដោយ​នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

បើ​តាម​ប្រភព​ខាង​លើ​ ក្នុង​កុងត្រា​ថ្មី​នេះ​ Vini នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​មុន​ ដែល​ធ្វើ​ឲ្យ​គេ​​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម​។

តាម​ពិត​ទៅ​ខាង​ Real ចង់​បន្ត​កុងត្រា​ជា​មួយ​កីឡាករ​ខាង​លើ​រហូត​ដល់​ឆ្នាំ​២០២៨ ប៉ុន្តែ​ Vinicius មិន​ព្រម​ដោយ​សារ​តែ​ខ្លាច​បញ្ហា​រឿង​ចរចា​ប្រាក់​ពលកម្ម​នៅ​ពេល​ក្រោយ​។

បើ​តាម​ប្រភព​ដដែល​នេះ​ Real នឹង​ដាក់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ទៅ​លើ​ Vinicius រហូត​ទៅ​ដល់​១.០៤ពាន់​ដុល្លារ​។ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ Vinicius ធ្វើ​បាន​ល្អ​ខ្លាំង​និង​ជួយ​ក្រុម​បាន​ច្រើន​។ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ Real សរុប​បាន​៥២ប្រកួត​ និង​ស៊ុត​ចូល​២២គ្រាប់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់