• 2022-06-15 07:10:56
  • ប្រដាល់

លន ​បញ្ញា​ បន្ទាប់​ពី​សម្រាក​មួយ​រយៈ​ក្រោយ​ស៊ីហ្គេម​ ឥលូវ​ត្រៀម​ខ្លួន​ដើម្បី​ប្រឡូក​តាម​សង្វៀន​

  • 2022-06-15 07:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ លន ​បញ្ញា​ ថា​រូប​គេ​ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​យូរ​ដែរ​ហើយ​បន្ទាប់​ពី​ចប់​ភារកិច្ច​ស៊ីហ្គេម​វៀតណាម​ ដើម្បី​ត្រៀម​ខ្លួន​ឡើង​សង្វៀន​នានា​នៅ​ពេល​ខាង​មុខ។​

លន បញ្ញា (រូបហ្វេសបុក បញ្ញា)

បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​រូប​គេ​ហ្វឹកហាត់​ជា​ធម្មតា​ ដើម្បី​មាន​ស៊ុហ្វ​ ក្បាច់​ស្នៀត​ត្រៀម​សម្រាប់​ការ​ប្រកួត​នានា​នៅ​ពេល​ខាង​មុខ​នេះ។​ ប្រសិន​បើ​ហ្វឹកហាត់​បាន​ល្អ​ មាន​កម្លាំង​ពេញលេញ​ហើយ​នោះ​ជឿជាក់​ថា​ថ្នាក់ដឹកនាំ​នឹង​ចាប់​គូ​ឲ្យ​ខ្លួន​បាន​ប្រកួត​នៅ​ថ្ងៃ​មុខ។​

ការ​ត្រៀម​ឡើង​សង្វៀន​វិញ​នេះ​ បញ្ញា​ ថា​គ្រោង​នឹង​លេង​លើ​ទម្ងន់​ ៦៣,៥​ ឬ​ ៦៥​គីឡូក្រាម​ព្រោះ​ទម្ងន់នេះ​អាច​ធ្វើ​បាន​ជា​ធម្មតា​មិន​មាន​បញ្ហា​ចោទ​អ្វី​ឡើយ។​ ដូច្នេះ​សព្វ​ថ្ងៃ​ហាត់​ត្រៀម​ជា​និច្ច​តែ​ម្ដង។​

បញ្ញា​ ប្រកួត​កន្លងទៅ

រំលឹក​ដែរ​ថា​ លន ​បញ្ញា​ គឺ​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ Kick Boxing​ ហើយ​រូប​គេ​ទើប​បញ្ចប់​ភារកិច្ច​ប្រកួត​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ដោយ​ឈ្នះ​បាន​មេដាយ​ប្រាក់១គ្រឿង។​ បញ្ញា​ ហាក់​មិន​សូវ​ឡើងប្រកួតតាម​សង្វៀន​នានា​នោះ​ឡើយ​តាំង​ពី​ជាប់​ជម្រើស​ជាតិ​មក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់