• 2022-06-13 04:10:53
  • បាល់ទាត់

ផ្ទះ​​​ចូល​និវត្តន៍​របស់ Ronaldo តម្លៃ​ដល់​១៧​លាន​ផោន មាន​ឃ្លាំង​អាច​ចត​​ឡាន​​បាន​២០​គ្រឿង

  • 2022-06-13 04:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​សម្រាប់​លំហែ​​ពេល​ចូល​និវត្តន៍​របស់ Cristiano Ronaldo បាន​កើន​តម្លៃ​សាងសង់​ដល់​ទៅ​១៧​លាន​ផោន ដោយ​គម្រោង​ដំបូង​ចង់​ចំណាយ​ត្រឹម​១០​លាន​ផោន​ប៉ុណ្ណោះ។

តម្លៃ​សាងសង់​បាន​កើន​ឡើង​ដោយ​សារ​តែ​តម្លៃ​សម្ភារៈ​និង​ការ​ចង់​បាន​របស់ Ronaldo សម្រាប់​ភាព​ឥតខ្ចោះ។ តាម​ប្រភព​​ជិតដិត​មួយ​បាន​ឲ្យ​ដឹងថា កីឡាករ​របស់​ក្លឹប Manchester United បាន​ខិតខំ​ដើម្បី​ភាព​​ល្អ​ពេញ​មួយ​អាជីព​បាល់ទាត់​របស់​គេ ហើយ​គេ​ក៏​ចង់​បាន​ភាព​ល្អ​ដូច​​គ្នា​នេះ​នៅ​ក្រៅ​ទីលាន​ដូច​គ្នា។ ​គេ​ចង់​បាន​គ្រប់យ៉ាង​​ល្អ​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯង​និង​​គ្រួសារ។

ផ្ទះ​ដែល Ronaldo ដែល​នឹង​ត្រៀម​រស់​នៅ​ជាមួយ​ដៃ​គូ​ស្នេហា​ Georgina Rodriguez និង​កូន​ទាំង​៥​មាន​ទីតាំង​នៅ​តំបន់ Quinta da Marinha ស្ថិត​ក្នុង​ប្រទេស​ព័រទុយហ្គាល់។ ប្រភព​ខាង​​ក្នុង​ឲ្យ​ដឹង​ថា កញ្ចប់​ទឹក​ប្រាក់​នៃ​ការ​សាងសង់​ដំបូង​ត្រឹម​១០​លាន​ផោន ប៉ុន្តែ​ពេល​នេះ​កើន​ដល់​១៧​លាន​ផោន។

សង់​លើ​ផ្ទៃ​ដី​ដ៏​ធំ ផ្ទះ​នោះ​​មាន​អាង​ហែល​ទឹក​​ទាំង​ក្រៅ​និង​ក្នុង​​​ផ្ទះ​ និង​​​មាន​ទីតាំង​អាច​​ចត​រថយន្ត​បាន​ដល់​២០​គ្រឿង។ ក្រៅ​​ពី​ប្រពន្ធ​និង​កូន Ronaldo នឹង​អញ្ជើញ​ម្ដាយ​របស់​ខ្លួន​មក​រស់​នៅ​ជាមួយ​ផង​ដែរ។ ផ្ទះ​ខាង​លើ​​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​​ចុង​ឆ្នាំ​ក្រោយ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់