- 2022-06-09 03:40:58
- បាល់ទាត់
Liverpool បដិសេធសំណើរបស់ Bayern ជាលើកទីពីរសម្រាប់ការតាមទិញ Mane
- 2022-06-09 03:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បដិសេធសំណើរបស់ Bayern ជាលើកទីពីរសម្រាប់ការតាមទិញ Mane
ចន្លោះមិនឃើញ
ក្លឹប Liverpool បានបដិសេធសំណើ៣០លានផោនរបស់ Bayern Munich ក្នុងការតាមទិញខ្សែបម្រើប្រយុទ្ធ Sadio Mane។
នេះគឺជាលើកទីពីរហើយដែល Bayern ដាក់សំណើ បន្ទាប់សំណើលើកទីមួយ២៥លានផោនត្រូវហង្សក្រហមច្រានចោល។ Liverpool ចង់បានតម្លៃខ្លួនរបស់ Mane ដល់ទៅ៤២,៨លានផោន ដូចទៅនឹងតម្លៃខ្លួនរបស់ Robert Lewandowski ដែល Bayern ទាមទារចង់លក់ឲ្យ Barcelona។
ទាំង Mane និង Lewandowski សុទ្ធតែសល់កុងត្រាមួយឆ្នាំដូចគ្នាក្នុងក្លឹបរបស់ពួកគេ។ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញចង់ផ្លាស់ទៅ Barcelona ក្រោយចំណាយពេលមួយទសវត្សរ៍ជាមួយ Bayern។ ចំណែកឯក Mane វិញគោលដៅរបស់គេខាងមុខគឺ Bayern ក្រោយប្រកាសចង់ចាកចេញពី Liverpool ដើម្បីស្វែងរកបទពិសោធន៍ថ្មី។
កីឡាករសញ្ជាតិសេណេហ្គាល់រកបាន១២០គ្រាប់ឲ្យ Liverpool ចាប់តាំងផ្ទេរចេញពីក្លឹប Southampton កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៣៦លានផោន។ គេបានជួយក្លឹបឈ្នះពាន Champions League កាលពីឆ្នាំ២០១៩ និង Premier League ឆ្នាំ២០២០៕