• 2022-06-08 12:45:52
  • បាល់ទាត់

Ferran Torres សង្ឃឹម​ថា​ Lewandowski នឹង​អាច​ផ្លាស់​មក​កាន់​ Barca

  • 2022-06-08 12:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Ferran Torres បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Cadena COPE's El Partidazo នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​សង្ឃឹម​ថា​ ខ្សែ​ប្រយុទ្ធ​ Robert Lewandowski អាច​ផ្លាស់​មក​កាន់​ក្លឹប​ Barcelona នៅ​រដូវកាល​ក្រោយ​។

Ferran បាន​និយាយ​ថា​៖" ជា​ការ​ពិត​ណាស់​ Robert Lewandowski មាន​បំណង​ចង់​ចូល​រួម​ជា​មួយ​ Barca របស់​គឺ​អ្វី​ដែល​យើង​មាន​មោទនភាព​។ ខ្ញុំ​សង្ឃឹម​ថា​ គាត់​នឹង​អាច​ទទួល​បាន​កុងត្រា​ ផ្លាស់​មក​កាន់​ Barca នេះ​បាន​"។

ទាក់ទង​នឹង​រឿង​នេះ​ Lewandowski ធ្លាប់​និយាយ​កន្លង​មក​ថា​ គេ​ពិត​ជា​ចង់​ចាកចេញ​ពី​ក្លឹប​ Bayern Munich ពិត​មែន​ដោយ​គិត​គូរ​ចង់​តែ​មក​កាន់​ក្លឹប​ Barcelona នោះ​ទេ​។

យ៉ាង​ណា​គេ​នៅ​មាន​​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ Bayern រហូត​ដល់​ឆ្នាំ​២០២៣៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់