• 2022-06-07 12:22:29
  • បាល់ទាត់

Lewandowski ចង់​តែ​ចាកចេញ​ពី​ Bayern ផ្លាស់​ទៅ​កាន់​ Barca

  • 2022-06-07 12:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Onetsport ថា​គេ​ចង់​ចាកចេញ​ពី​ក្លឹប​ Bayern Munich នឹង​គិត​គូរ​ចង់​ផ្លាស់​ទៅ​តែ​ក្លឹប​ Barcelona ។

Lewandowski បាន​និយាយ​ថា​៖" ក្រៅ​តែ​ពី​ក្លឹប​ Barcelona គ្មាន​សំណើ​ក្លឹប​ណា​ដាក់​មក​ទាក់ទង​ចង់​បាន​ខ្ញុំ​ដែល​ខ្ញុំ​នឹង​គិត​គូរ​នោះ​ទេ​។ ខ្ញុំ​ចង់​ចាកចេញ​ពី​ Bayern នេះ​ជា​អ្វី​ដែល​ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់​ "។

បើ​តាម​ព័ត៌មាន​កន្លង​បាន​ឲ្យ​ដឹង​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​ Lewandowski បញ្ជាក់​ថា​គេ​ចង់​ចាកចេញ​ពី​ Bayern ដែល​ធ្វើ​ឲ្យ​ខាង​ Bayern ប្រតិកម្ម​និង​បាន​ព្យាយាម​ចរចា​ជា​មួយ​គេ​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ Bayern ១ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ​២០២៣ ដោយ​ក្នុង​រដូវកាល​នេះ​ កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ក្លឹប​ ៤៦ប្រកួត​ និង​ស៊ុត​ចូល​ ៥០គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់