• 2022-05-30 13:21:06
  • បាល់ទាត់

Lewandowskiថា​ គេ​លែង​ចង់​បន្ត​នៅ​ Bayern Munich ទៀត​ហើយ​

  • 2022-05-30 13:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Robert Lewandowski នឹង​ចាកចេញ​ពី​ក្លឹប​ Bayern Munich នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ដោយ​ថា​គេ​លែង​ចង់​បន្ត​នៅ​ទៀត​ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នក​កាសែត​ Fabrizio Romano។

Lewandowski បាន​និយាយ​ថា​៖" ពេល​វេលា​របស់​ខ្ញុំ​នៅ​ Bayern គឺ​ចប់​ហើយ​។ ខ្ញុំ​មើល​មិន​ឃើញ​ពី​លទ្ធភាព​ដែល​អាច​បន្ត​លេង​នៅ​ក្លឹប​នេះ​ទៀត​ឡើយ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" Bayern គឺ​ក្លឹប​គិត​គូរ​តឹង​តែង​រឿង​ហ្នឹង​ណាស់​ អញ្ចឹង​ខ្ញុំ​ជឿជាក់​ថា​ពួក​គេ​មិន​ទុក​ខ្ញុំ​ទៀត​ទេ​។ ខ្ញុំ​ក៏​មិន​ចង់​លេង​នៅ​ហ្នឹង​ទៀត​ដែរ​។ ការ​ចាកចេញ​ជា​ជម្រើស​ល្អ​បំផុត​។ ខ្ញុំ​សង្ឃឹម​ថា​ ពួក​គេ​មិន​ហាម​ឃាត់​ខ្ញុំ​ទេ​ "។

បើ​តាម​សារព័ត៌មាន​ចុះ​ផ្សាយ​កន្លង​ទៅ​ ក្លឹប​ Barcelona ជា​ក្លឹប​ដែល​ទំនង​​ Lawandowski អាច​នឹង​ទៅ​លេង​បន្ទាប់​ពី​ Bayern នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់