• 2022-05-30 03:14:29
  • បាល់ទាត់

ខឹង​ចិត្ត​ពេក អ្នក​គាំទ្រ Real នាំ​គ្នា​ស្រែក​ជេរ Mbappe ក្នុង​ថ្ងៃ​ដង្ហែ​ពាន UCL

  • 2022-05-30 03:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Real Madrid បាន​នាំ​គ្នា​ស្រែក​ជេរ Kylian Mbappe ថា "Son of a b****” អំឡុង​ពេល​ដង្ហែ​ពាន Champions League កាល​ពី​ថ្ងៃ​អាទិត្យ។

Mbappe ខ្សែ​ប្រយុទ្ធ​របស់ PSG ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ បន្ទាប់​ពី​​កិច្ចសន្យា​របស់​គេ​បាន​បញ្ចប់​ដោយ​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​នៅ​ទីក្រុង​ប៉ារីស ជំនួស​ក្នុង​ការ​ទៅ​ចូលរួម​ជាមួយ Real Madrid នៅ​រដូវ​ក្ដៅ​នេះ។

ត្បិត​ស្ថិត​ក្នុង​ការ​ជួបជុំ​គ្នា​​ដើម្បី​អបអរ​​ភាព​ជោគជ័យ​នៅ Champions League ក្រុម​អ្នក​គាំទ្រ​របស់ Madrid ​បាន​បង្វែរ​​អារម្មណ៍​ទៅ​លើ Mbappe និង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ។ អ្នក​គាំទ្រ​របស់ Madrid ជា​ច្រើន​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​​​ក្នុង​ទីក្រុង​របស់​ខ្លួន​ ដើម្បី​អបអរ​ជ័យជម្នះ ១-០ លើ Liverpool។ នៅ​ចំពោះ​មុខ​ប្រធាន​ក្រុម Marcelo គេ​បាន​ឮ​សំឡេង​​ពី​អ្នក​​គាំទ្រ​បាន​ជេរ​ថា “Kylian Mbappe, Son of a b****”។

ក្រោយ​កុងត្រា​របស់ Mbappe បាន​អស់​ជាមួយ PSG មាន​ព័ត៌មាន​ជា​ច្រើន​ថា គេ​អាច​នឹង​មក​ចូលរួម​ជាមួយ Madrid ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​តាំង​ពី​តូច។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ចរចា​គ្នា កីឡាករ​វ័យ​២៣​ឆ្នាំ​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ PSG ដល់​ឆ្នាំ​២០២៥ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Real ជា​ច្រើន​ស្រងាកចិត្ត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី