- 2022-05-25 12:56:16
- បាល់ទាត់
Benzemaថា គេមិនខឹង Mbappe ដែលរើស PSG ចោល Real Madrid
- 2022-05-25 12:56:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzemaថា គេមិនខឹង Mbappe ដែលរើស PSG ចោល Real Madrid
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Karim Benzema បាននិយាយទៅកាន់អ្នកកាសែតកាលពីម្សិលមិញថា គេមិនខឹងនឹងខ្សែប្រយុទ្ធ Kylian Mbappe នោះទេ ដែលជ្រើសរើសបន្តនៅក្លឹប Paris Saint Germain ចោលក្លឹប Real Madrid ។
Benzema បាននិយាយថា៖" នេះជាជម្រើសរបស់ Mbappe ខ្ញុំមានតែជូនពរគេឲ្យកាន់ជោគជ័យបន្ថែមទៀត តែដូចខ្ញុំនិយាយកាលពីមុនអញ្ចឹង ខ្ញុំក៏ចង់បានគេមកលេងនៅ Real Madrid ជាមួយគ្នាផងដែរ "។
កីឡាករនេះបន្តថា៖" យ៉ាងណាខ្ញុំមិនចង់និយាយរឿងនេះទៀតទេ ខ្ញុំមិនខឹងនឹងបញ្ហានេះឡើយ។ ឥឡូវនេះខ្ញុំផ្ដោតតែប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះព្រោះរឿងនេះសំខាន់ជាងរឿងផ្សេងទៀតទាំងអស់ ព្រោះពេលនេះមិនមែនជាពេលត្រូវនិយាយរឿងតូចតាចទាំងនោះទេ "។
Mbappe ទើបចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ក្រោយសម្រេចចិត្តចោល Real Madrid ដោយនៅបន្តនៅ PSG ៕