• 2022-05-13 12:51:22
  • បាល់ទាត់

Donnarummaថា​ PSG នឹង​សម្រេច​រើស​រវាង​​ គេ​ ឬ​ Navas សម្រាប់​រដូវកាល​ក្រោយ​

  • 2022-05-13 12:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​របស់​ក្លឹប​ Paris Saint Germain កីឡាករ​ Gianluigi Donnarumma បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ AFP ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នៅ​ចង់​បន្ត​នឹង​ក្លឹប​បារាំង​ហ្នឹង​ ខណៈ​ខាង​ក្លឹប​ហ្នឹង​នឹង​ធ្វើ​ការ​ជ្រើសរើស​រវាង​គេ​ ឬ ​អ្នកចាំទី​ Keylor Navas ​ហើយ​សម្រាប់​រដូវកាល​ក្រោយ​។

Donnarumma បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​បន្ត​នៅ​ Paris Saint Germain នេះ​ទៀត​។ ក្នុង​រដូវកាល​នេះ​ទទួល​ស្គាល់​ថា​មិន​ងាយ​ស្រួល​នោះ​ទេ​។ ខ្ញុំ​ចូល​រួម​ជួយ​បាន​តែ​ពាក់​កណ្ដាល​នៃ​​ប្រកួត​សរុប​ ហើយ​ថែម​ចូល​រួម​ជួយ​ក្នុង​ប្រកួត​ទាំង​នោះ​មិន​បាន​ល្អ​ទៀត​ផង​ "។

អ្នកចាំទី​នេះ​បន្ត​ថា​៖" សួរ​ថា​ដល់​ពេល​អញ្ចឹង​នឹង​មាន​ការ​ប្រកួត​ប្រជែង​នឹង​ Keylor Navas ម្ដង​ទៀត​នៅ​រដូវកាល​ក្រោយ​? ចម្លើយ​គឺ​ថា​មិន​អញ្ចឹង​ទេ​ ខាង​ក្លឹប​នឹង​ធ្វើ​ការ​ជ្រើសរើស​ហើយ​ "។

កន្លង​ទៅ​ Donnarumma តែង​តែ​បង្ហាញ​ចិត្ត​ចង់​នៅ​ PSG រហូត​មក​ ប៉ុន្តែ​ខាង​ Navas វិញ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ គេ​នឹង​អាច​ចាកចេញ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់